0

ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ផ្ទះ​មួយ​ខ្នង​និង រោង​គោ​១​ខ្នង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់រលីង​

ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ផ្ទះ​មួយ​ខ្នង​និង រោង​គោ​១​ខ្នង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់រលីង​

បាត់ដំបង​៖ ផ្ទុះ​កំប៉ុង​ហ្គាស ឆេះ​ផ្ទះ​មួយ​ខ្នង​និង រោង​គោ​១​ខ្នង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់រលីង​
​កាល​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៧​ខែ​មិនា​ឆ្នាំ​២០១៧ នៅ​ភូមិ​ចារ ឃុំ​អន្លង់​រុន​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យដឹងថា​ផ្ទះ​ដែល​ឆេះ​អស់​១​ខ្នង​ទំហំ​៤​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​សង្ក័សី​ជញ្ជាំង​សង្ក័សី​ក្រាល​រនាបឬស្សី ,​រោង​ចង្ក្រាន​បាយ  និង​រោង​គោ ទំហំ​៦​គុណ​៧​ម៉ែត្រ​ដំបូល​ប្រក់​សង្ក័សី​ជញ្ជាំង​ស្បូវ  ម្ចាស់ផ្ទះ ឈ្មោះ សាញ់ ផាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ក្រុម​ទី​៣ ភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល មូលហេតុ​: ផ្ទុះ​កំប៉ុង​ហ្គាស​ សំភារ​:​ខូចខាត​មាន​: ទឹកប្រាក់​អស់​ចំនួនៈ​១.៤០០.០០០៛ ទូរ​សព្ទ័​ចំនួនៈ​៣​គ្រឿង​ម៉ាក NOKIA ចុច​ពិល​១​គ្រឿង ម៉ាក SAMSUNG  ២​គ្រឿង  អាគុយ​៤០​អ​ពែ​ចំនួន​១​គ្រាប់​ ទូ​រទស្ស​២១ អ៊ិញ​ចំនួន​១​គ្រឿង ប្រេង​ម៉ា​សូត​ចំនួន​១​កា​ដុង​(៣០​លីត្រ​) កង់​ចំនួន​៣​គ្រឿង សៀវភៅ​គ្រួសារ​/​អត្តសញ្ញាណប័ណ្ណ​/​សំបុត្រកំណើត​/​ខោអាវ​មុង ភួយ កន្តេល​ ។​

​សមត្ថកិច្ច​បាន​រៀបចំ​របាយការណ៍​ជូន​ខាង​សាលាស្រុក​និង​ខាង​កាកបាទក្រហម​រួចរាល់​ហើយ​ដើម្បី​រក​ជំនួយ​ដល់​គ្រួសារ​ជនរងគ្រោះ ៕

 

IMG_20170308_141438 IMG_20170308_141412

Filed in: អគ្គិភ័យ

Recent Posts

Bookmark and Promote!