ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧នេះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយចាន់ណាអភិបាលរងខេត្តបន្ទាយមានជ័យ លោកជំទាវ សុង ផល្លីន ភរិយារបស់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកជំទាវជាច្រើនទៀត នាថ្ងៃឱកាសបុណ្យទិវាសិទ្ធនារីអន្តរជាតិ៨មិនានេះ បានរៀបចំការរត់ប្រណាំងម៉ារ៉ាតុងយុវជនយុវនារីដែលចូលរួមជាង១.០០០នាក់ ។
ឯកឧត្តម សួន បវរ បានមានប្រសាសន៍ក្នុងការរត់ប្រណាំងម៉ារ៉ាតុងនោះថា ថ្ងៃ៨ មិនានេះ គឺជាថ្ងៃបុណ្យសិទ្ធនារីអន្តរជាតិទូទាំងពិភពលោក ដូច្នេះឯកឧត្តមបានរៀបចំការរត់ប្រណាំងម៉ារ៉ាតុងនេះឡើងគឺដើម្បីអបអរសាទរថ្ងៃទី៨ មិនា 2017 នេះឡើង ។
ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថា ការរត់ប្រណាំងម៉ារ៉ាតុងនេះមានចំងាយ៥០០០ម៉ែត្រចាប់ផ្តើមរត់ពីមុខសាលាខេត្តទៅតាមស្រីគ្រប់ល័ក្ខណតាមផ្លូវជាតិលេខ៣ឡើងមកផ្លូវលេខ១ឡើងមកមុខសាលាខេត្តវិញក្នុងនោះ អ្នកដែលរត់មកដល់ទីមុនគេបានជាប់លេខ១បានទៅលើឈ្មោះកញ្ញាសេរីកងសូនីតាស្រីអាយុ១៦ឆ្នាំចំណែកប្រុសមានឈ្មោះតាំងសីហាដែលបានទទួលអំណោយពីលោកជំទាវសុងផល្លីនលេខ១បានចំនួន២០០.០០០រៀល ។
ឯកឧត្តម សួន បវរបានបញ្ជាក់ទៀតថា យុវជនយុវនារីបានចូលរួមរត់ប្រណាំងម៉ារ៉ាតុងនេះ គឺដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាក្នុងខេត្តបន្ទាយមានជ័យឲ្យមានភាពរីកចំរើនទាំងធនធានមនុស្ស និងប្ចេកទេស និងប្រមូលផ្តុំបាននូវអ្នកមានបទពិសោធន៍ ចំណេះដឹងផ្នែកការរត់ប្រណាំងម៉រាតុងក្នុងការរៀនសូត្រពីគ្នាពិសេសការទទួលបាននូវមតិណែនាំពីគ្នាទៅវិញទៅមកផងដែរ ។ លោក សួន បវរ បានបញ្ជាក់ទៀតថា ម្យ៉ាង វិញទៀត ការរត់ប្រណាំងម៉ា រ៉ាតុងនេះបង្កឱកាសឲ្យយុវជនយុវនារីយកពេលវេលាទំនេពីការងារ ពីការរៀនសូត្រចូលរួមលេងកីឡាជាជាងយកពេលវេលាទៅបំរើឱកាសសកម្មភាពដែលសង្គមស្អប់ខ្ពើម ដូចជាល្បែងអបាយមុខ ការសេប គ្រឿងញៀន បងតូចបងធំជាដើម ។
ឯកឧត្តម សួន បវរបានបញ្ជាក់ទៀតថា វិស័យកីឡានៅខេត្តបន្ទាយមានជ័យមិនសូវមានការរីកចម្រើនក៏ពិតមែន តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់លើកស្ទួយវិស័យកីឡានេះយ៉ាងខ្លាំងសម្តេចតែងតែផ្តល់ការលើកទឹកចិត្តដល់លើកីឡាករ ដើម្បីឲ្យវិស័យមួយនេះមានភាពរីកចម្រើនទៅមុខជាលំដាប់ឡើងវិញ។
ដោយឡែក សម្រាប់ខេត្តបន្ទាយមានជ័យ ក៏បាននឹងកំពុងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីបណ្តាស្ថាប័នពាក់ព័ន្ធ សង្គមសីុវិល និងវិស័យឯកជនមួយចំនួន ក្នុងការកសាងគ្រូបង្វឹក ក្រុមកីឡាករ ថែមទៀត។ឯកឧត្តម សួន បវរបានបញ្ជាក់ទៀតថា សម្រាប់ការប្រគួតនេះការចាញ់ ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺ ស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករនិងកីឡាករតែប៉ុណ្ណោះនៅទីបញ្ចប់ឯកឧត្តម សួនបវរបានធ្វើការឧបត្ថម្ភឋវិការដល់ក្រុមកីឡារត់ប្រណាំងម៉ារ៉ាតុងនេះចំនួន៥០០ដុល្លា និងលោកជំទាងម៉ៅមឡាល័យ ប្រធានកិត្តិយសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ បានចូលរួមឧបត្ថម្ភឋវិការចំនួន២.០០០.០០០រៀលផងដែរសូមអបអរសាទរ ៕