0

សមត្ថកិច្ច​នគរបាល​ខេត្ត​បញ្ជូន ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​និង​គ្រឿងញៀន​៤​គីឡូក្រាម ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​

សមត្ថកិច្ច​នគរបាល​ខេត្ត​បញ្ជូន ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​និង​គ្រឿងញៀន​៤​គីឡូក្រាម ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​

ខេត្ត​ស្ទឹងត្រែង​៖ សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង​បញ្ជូន ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ ​និង​គ្រឿងញៀន​៤​គីឡូក្រាម ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​៧​ខែ​មិនា​ឆ្នាំ​២០១៧​។​

​ហេតុការណ៍​កម្លាំង​ចម្រុះ សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ហៅ​កាត់​ថា​(BLO) បាន​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច នៅ​ថ្ងៃ​ទី​៥​ខែ​មិនា​ឆ្នាំ​២០១៧ កំពុង​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​ធ្វើ​សកម្មភាព​នៅ​ជិត​ច្រកទ្វារ​អន្តជាតិ ជាមួយ​គ្រឿងញៀន​(ICE)​ចំនួន​៤​កញ្ចប់​ធំ ស្មើ​និង​៤​គីឡូក្រាម​។​

​លោក​វរៈសេនីយ៍ឯក​សាន់ និមល់ ស្នងកា​រង​ទទួល​ផែន​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​បាន​ឱ្យដឹងថា​ជ​ន​សង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ឈ្មោះ​យឹម សូត្រ អាយុ​២៨​ឆ្នាំ (​ប្តី​) និង​ប្រពន្ធ​ឈ្មោះ គុណ ស្រី​ភ័ក្ត អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​ប្តី​ប្រពន្ធ មាន​ទីលំនៅ​ភូមិ​ស្រែ​ដូន​តូច ឃុំ​ពញា​ពន់ សង្កាត់​ព្រែក​ព្នៅ ខ័ណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពញ​។​

​លោកស្នងកា​រង​បាន​បន្ត​ឱ្យដឹងទៀតថា​កាលពី​ថ្ងៃ​ទី​៤​មិនា​កម្លាំង​របស់លោក​បាន​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជនជាតិ​ម្នាក់​រួម​ជាមួយ​គ្រឿងញៀន​(ICE)​ចំនួន​ជិត​៥​គីឡូក្រាម​រួចមក នៅ​ថ្ងៃ​ទី​៥​មិនា​កន្លងមកនេះ កម្លាំង​ច្រកទ្វារ​អន្តជាតិ​ត្រពាំង​គ្រៀល ហៅ​កាត់​ថា​(BLO)​បាន​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច ជាមួយ​គ្រឿងញៀន​(ICE)​ចំនួន​៤​កញ្ចប់​ធំ ស្មើ​និង​៤​គីឡូក្រាម​ទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​រួមទាំង​គ្រឿងញៀន​៤​គីឡូក្រាមរ​និង​រថយន្ត​កុរ៉ូឡា​មួយ​គ្រឿង​ត្រូវ​បានសម​ត្ថ​កិច្ច​បញ្ជូន​ទៅកាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕

 

IMG-20170307-WA0019 IMG-20170307-WA0017

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!