ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ឡើងចាប់រំលោភស្ត្រីម្នាក់ដល់ផ្ទះ បណ្ដាលឲ្យរងរបួសហូរឈាមយ៉ាងធ្ងន់ធ្ងរ
ត្រូវនាងប្តឹងសមត្ថកិច្ចនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី៥ខែមិនាឆ្នាំ២០១៧ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលបានឲ្យដឹងថា ករណីខាងលើបង្កឡើងដោយជនសង្ស័យឈ្មោះ កែន រ៉ន ហៅអន្ទិត(ប្រុញ) អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមកស្នាក់នៅចំណុចអណ្ដូងស្រុត ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ចំណែកស្ត្រីរងគ្រោះឈ្មោះ ឈ ស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
ស្ត្រីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យបានចូលចាប់រំលោភទាំងកម្រោលរហូតសម្រេចចំនួន ១លើក បណ្ដាលឲ្យរងរបួសហូរឈាមយ៉ាងធ្ងន់ធ្ងរ ក្រោយកើតហេតុ បានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រួចទើបមកដាក់ពាក្យបណ្តឹងឲ្យសមត្តកិច្ចនគរបាលចាប់ខ្លួនជនសង្ស័យ។
បច្ចុប្បន្នបុរសសង្ស័យត្រូវនគរបាលស្រុកវាលវែង រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលនគរបាលខេត្តពោធិ៍សាត់ចាត់ការបន្តតាមផ្លូវច្បាប់ ៕