0

​លោក សួន បវរ ចូលរួម​បុណ្យ​សិត​ព្រះ​ស្ពាន់​២​អង្គ​និង​ធ្វើបុណ្យ​ផ្កា​ប្រាក់​ដើម្បី​ប្រមួល​បច្ច័យ​យក​ទៅ​កសាង​វត្ត​ស្រះ​ត្រាច​បន្ត​

​លោក សួន បវរ ចូលរួម​បុណ្យ​សិត​ព្រះ​ស្ពាន់​២​អង្គ​និង​ធ្វើបុណ្យ​ផ្កា​ប្រាក់​ដើម្បី​ប្រមួល​បច្ច័យ​យក​ទៅ​កសាង​វត្ត​ស្រះ​ត្រាច​បន្ត​

​ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​៥ ខែ​មិនា ឆ្នាំ​២០១៧​នេះ ព្រះគ្រូ​ចៅអធិការ​វត្ត ព្រះសង្ឃ​គ្រប់​ព្រះអង្គ អាចារ្យ គណកម្មការ អាជីវករ មន្ត្រីរាជការ សប្បុរសជន និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជាច្រើន​នាក់​បាន​ស្រុះស្រួល​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន​ផ្តួចផ្តើម​ធ្វើ​បុណ្យ សិត​ព្រះ​ស្ពាន់​២​ព្រះអង្គ និង​ធ្វើបុណ្យ​ផ្កាប្រាក់​សាមគ្គី ដើម្បី​ប្រមូល​បច្ច័យ​យកទៅ​កសាង​សាលា​ធម្មសភា ហៅ​សាលាឆាន់​ថ្មី​១​កន្លែង​ដែល​មាន​បណ្តោយ​៥០​ម៉ែត្រ និង​ទ​ទឺង​៣៥​ម៉ែត្រ​សព្វថ្ងៃ​កំពុង​ឡើង​ដំបូល​ប្រក​ក្បឿង​មាន​ការខ្វះ​ខាក​សម្ភារៈ​ជាច្រើន​ដូចជា ក្បឿង ជា​ច្រើន​ពាន់​សន្លឹក​ទៀត​។

​ពី​ធី​បុណ្យ​សិត​ព្រះ​និង​ធ្វើ​ផ្កាប្រាក់​សាមគ្គី​ធ្វើ​នៅ​វត្ត​ស្រះ​ត្រាច ស្ថិតនៅក្នុង​ភូមិ ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ ពិធី​នេះ​មាន​ការចូលរួម លោក​សួន​បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក យឹម យឿន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អមដំណើរ​ជា​ច្រើន​នាក់​ទៀត ។​

​លោក​អាចារ្យ ប្រាក់ សុភ័ណ បាន​មាន​ប្រសា​សាន៍​ថា នៅ​រសៀល​ថ្ងៃ​ដដែល​ជួបជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ធ្វើ​ពិធីបួងសួង​ក្រុង​ពាលី​លើក​ជហ្វា​ដាក់​ដំបូល​សាលាឆាន់​លុះ​នៅ​វេលា​យប់​ធ្វើ​ពិធី​សិត​ព្រះ​ស្ពាន់​១​អង្គ​ដែល​មាន​កំពស់​២.៧០​ម៉ែត្រ​លុះ​ព្រឺ​ក​ឡើង​ធ្វើ​ពិធី​សិត​ព្រះ​១​អង្គ​ទៀត ។​

​លោក​អាចារ្យ ប្រាក់ សុ​ភ័ត បាន​បញ្ជាក់ទៀតថា ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់ ដែល​មាន​ជុំនឿ​លើ​វិស័​ព្រះពុទ្ធសាសនា​យ៉ាង​ខ្លាំង​នោះ​បាន​នាំ ចូល​ជា​ថវិការ មាស ប្រាក់ ស្ពាន់ សំណ ឡុង​ហិន ដើម្បី​ចាក់ចេញ​ជា​ព្រះ​២​អង្គ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​យក​ទៅ​កម្ក​ល់​ទុក​នៅ​ក្នុង​វត្ត​សំរាប់​ទុកឲ្យ​ពុទ្ធបរិស័ទ​បូជា​ស្វាយ​ដើម្បី​ចាប់​យក​មគ្គផល​តាម​កំលាំង​សទ្ធា​ជ្រះថ្លា​រៀងខ្លួន ។ ក្នុងនោះ លោក សួន បវរ ក៏បាន​លើកឡើង​ពី​ការរីកចំរើន​និង​កំពុង​អភិ វឌ្ឍន៍​ក្នុង​ខេត្ត​បន្ទាយមានជ័យ អំពី​វិស័យ​ពុទ្ធចក្រ​វត្ត​អារាម​និង​ព្រះសង្ឃ​ជា​ដើម ។​

​លោក​បាន​បញ្ជាក់ទៀតថា ការ​ធ្វើ​បុណ្យ​ផ្កាប្រាក់ និង​ធ្វើបុណ្យ​សិត​ព្រះ​នេះ គឺជា​ការលើក​ស្ទួយ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​យ៉ាងខ្លាំង​ហើយ​ក្នុងនោះ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជំនឿ​យ៉ាង​ខ្លាំង​និង​ប្រសើរឡើង​ក្នុងការ​ធ្វើ​បុណ្យទាន​និង​ចូលរួមចំណែក ការកសាង​សមិទ្ធផល​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា​និង​ផ្នែក​អាណាចក្រ​ឲ្យបាន​រីកចំរើន​រុងរឿងផ​ង ៕

 

IMG-20170306-WA0008 IMG-20170306-WA0006 IMG-20170306-WA0005 IMG-20170306-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!