0

​ស្ត្រី​ម្នាក់​យក​សោរ​ទៅ​ឲ្យ​ប្តី​ជួសជុល​រថយន្ត​ដឹក​ដំឡូង​មី​ដាច់​កាឡេ ស្រាប់តែ​ ​បែក​កំណល់​រអិល​កិន​ស្លាប់​

​ស្ត្រី​ម្នាក់​យក​សោរ​ទៅ​ឲ្យ​ប្តី​ជួសជុល​រថយន្ត​ដឹក​ដំឡូង​មី​ដាច់​កាឡេ ស្រាប់តែ​ ​បែក​កំណល់​រអិល​កិន​ស្លាប់​

បាត់ដំបង​៖ ស្ត្រី​ម្នាក់​យក​សោរ​ទៅ​ឲ្យ​ប្តី​ជួសជុល​រថយន្ត​ដឹក​ដំឡូង​មី​ដាច់​កាឡេ ស្រាប់តែ​ បែក​កំណល់ រថយន្ត​ថយក្រោយ​រអិល​កិន​ស្លាប់​ភ្លាមៗ នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​៥ ខែ​មីនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ចំណុច​ភូម​ស្រែ​ជី​ពៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។

​សមត្ថកិច្ច​នគរបាល​ប្រាប់អោយដឹង​ថា ស្ត្រី​រងគ្រោះ​ស្លាប់​មានឈ្មោះ នៅ ស្រីមុំ  អាយុ​៣៥​ឆ្នាំ មុខរបរ​អាជីវករ​ទិញ ដំឡូង រស់នៅ​ក្នុង​ភូមិ​អូរ​សំ​រិល ក្រោម ឃុំ​អូរ​សំរិល​ស្រុក​សំឡូត  ខេត្ត​បាត់ដំបង ។

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​Hino​ពណ៌​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C7573​ដឹក​ដំឡូង​ពេញ​ឡាន​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បាន​ដាច់​កាឡេ ហើយ​ចត​ចោល​លុះ ក្រោយមក​ប្រពន្ធ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ឈប់​ពីក្រោយ​រថយន្ត រួច​ដើរ​ទៅ​យក​កូនសោ​ឲ្យ​ប្ដី ដើម្បី​ដោះ​កាឡេ​ធ្វើ ពេល​ដើរ​ទៅ​ស្រាប់តែ​រថយន្ត​នោះ បែក​កំណល់​រអិល​ថយក្រោយ ជនរងគ្រោះ​បាន​រត់​ទៅ​ទាញ​អូស​ម៉ូតូ ចេញ​តែ​សំណាងអាក្រក់ ត្រូវ​បា​រថយន្ត​កិន​ពី​លើ​ស្លាប់​ភ្លាមៗ​តែម្ដង ។​
​ក្រោយ​សមត្ថកិច្ច​ចុះ​ធ្វើ​កំណត់ហេតុ ប្រគល់​រថយន្ត​និង សាកសព​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

IMG-20170305-WA0035 IMG-20170305-WA0034 IMG-20170305-WA0036

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!