0

​បុរស​ជនជាតិ​ឡាវ​ម្នាក់​នាំ​ថ្នាំញៀន​៥​គី​ឡូ ចូល កម្ពុជា ត្រូវ​កម្លាំង​នគរបាល​កម្ពុជា​បង្ក្រាប​បាន នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​

​បុរស​ជនជាតិ​ឡាវ​ម្នាក់​នាំ​ថ្នាំញៀន​៥​គី​ឡូ ចូល កម្ពុជា ត្រូវ​កម្លាំង​នគរបាល​កម្ពុជា​បង្ក្រាប​បាន នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​

​ខេត្ត​ស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់​មេខ្លោង​ថ្នាំញៀន​បាន​នាំ​ថ្នាំញៀន​៥​គី​ឡូ ចូល កម្ពុជា ត្រូវ​កម្លាំង​នគរបាល​កម្ពុជា មន្ទី​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បើក​ការស្រាវជ្រាវ បង្ក្រាបបាន  នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ព្រំដែន កម្ពុជា​-​ឡាវ ក្នុង​ខេត្ត​ស្ទឹងត្រែង​។​

​លោក យិន បញ្ញា​រិទ្ធិ នាយការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ  បានឲ្យដឹង​ថា​បុរស​សង្ស័យ​ដែលឃាត់​ខ្លួន​មាន  ឈ្មោះ ថាវ ម៉ៃ​សន អាយុ​៣៩​ឆ្នាំ ដែល​មាន​ប្រពន្ធ​ឈ្មោះ ម៉ៃ សាយ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ណា​ឌី ស្រុក​វៀង​ថង ខេត្ត​បិស​ខាំ​សៃ​។​

​លោក យិន បញ្ញា​រិទ្ធិ បានបញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​មេក្លោង​គ្រឿងញៀន​
​រូបនេះ បាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក​ឧត្តមសេនីយ៍​ផ្កាយ​បី ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​គ្រឿងញៀន និង​លោក ខៀវ សាម៉ន់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​មាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​។​

​មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ថា​បុរស​ជនជាតិ​ឡាវ​ជា​មុខ​សញ្ញចា​ស់  ធ្លាប់​ធ្វើ​សកម្មភាព​នា​ពេលកន្លងមក ដោយ​ទទួលបញ្ជា​ពួកឧក្រិដ្ឋជន នៅ​វៀតណាម ទិញ​ថ្នាំញៀន​ពី​៣០​ទៅ​៥០​គីឡូក្រាម​ផង​ដែរ​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕

 

IMG-20170305a (1) IMG-20170305a (2)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!