ខេត្តបន្ទាយមាន័យ៖ លោក វ.ត្រី.តាំង សុខហេង មេបញ្ជាការ អាវុទ្ធហត្ថ ស្រុកម៉ាឡៃ បានដឹកនាំកំលាំង ចំនួន ១០នាក់ ចុះទៅ បង្រាប ឈើខុសច្បាប់ សរុបចំនួន៩៩ដុំ នៅផ្ទះ កៀម ឆាយ នៅវេលាម៉ោង ១៦:៣០នាទីថ្ងៃទី ០២ខែមិនា-ឆ្នាំ២០១៧ នៅ ចំនុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។
ប្រភពពីអាវុទ្ធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា ដោយមានការរាយការណ៍ពីកម្លាំងសម្ងាត់កម្លាំងអាវុទ្ធហត្ថបានរកឃើញឈើ
ចំនួន០៩ដុំនៅ ចំនុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ នៅជាប់របងផ្ទះឈ្មោះ កៀម ឆាយ ។ បន្ទាប់មកនៅវេលាម៉ោង ១៥:៣០នាទីថ្ងៃដដែលលោកមេបញ្ជាការបានសុំគោលការណ៍ លោកព្រះរាជអាជ្ញារង តេង សម័យ បន្តនិតិវិធី។ លោកព្រះរាជអាជ្ញារង បាន បញ្ជាអោយទៅឆែកឆេរនៅផ្ទះ កៀម ឆាយបន្ត ហើយកំលាំងយើងបានរកឃើញឈើ ក្រហមខុសច្បាប់ចំនួន៩០ដុំទៀត។បច្ចុប្បន្នជនសង្ស័យនិងឈើ៩៩ដុំកំពុងកសាងសំណុំរឿងបន្តតាមនិតិវី ៕