បន្ទាយមានជ័យ ៖ វង់ល្បែងស៊ីសងអាប៉ាងនៅក្នុងផ្ទះថ្មមួយកន្លែងភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបវង់អាប៉ោងស៊ីសង១កន្លែងឃាត់មនុស្ស៤នាក់ម្នាក់ជានាយកសាលាអប់រំឲ្យទៅផ្ទះវិញ កាលរសៀលម៉ោង ៣និង៤០នាទីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ។
តាមរបាយកាណ៍សមត្ថកិច្ចបានអោយដឹងថា ក្រុមអ្នកញៀនល្បែង ១.ឈ្មោះ ឈៀង រ៉េត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២.ឈ្មោះ ទិន បូរី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ រស់នៅ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៣.ឈ្មោះ នេត្រ ខន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និង៤.មនុស្ស (គ) ។ និងដកហូតវត្ថុតាងរួមមានរថយន្ត Luxes RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ(បន្ទាយមានជ័យ2A-5471) ម៉ូតូម៉ាកឌ្រីមស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ(1K-1884) និងម៉ូតូមួយគ្រឿងទៀតម៉ាក(Today F)ពណ៌ទឹកក្រូចគ្មានស្លាកលេខ រួមទាំងឧបករណ៍អាប៉ោងមួយចំនួន ។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមបួននាក់ខាងលើ មានម្នាក់ជា នាយកសាលាបឋមសិក្សាស្ទឹងបត់ ។
នៅថ្ងៃនេះ (០៣.មីនា.២០១៧) លោក ព្រហ្ម ពិសិដ្ឋ បានអោយដឹងថា យោងតាមព្រះរាជអាជ្ងា អោយយើងគ្រាន់តែធ្វើការអប់រំណែនាំ ហើយលះលេងអោយត្រឡប់ទៅផ្ទះវិញ ៕