ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទិវាអន្តរជាតិ ៨ មិនា ខួបលើកទី១០៦ ក្រោមប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាពនិងអភិវឌ្ឃនភាពនៅល្ងាចថ្ងៃទី២ខែមិនាឆ្នាំ២០១៧នេះនៅក្នុងមជ្ឍមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលមានយុវជននិងយុវនារី៤៧៧នាក់កំពង់បន្សាបគ្រឿងញៀននោះបានទទួលអំណោយជាអង្ករ១កោនក្រម៉ាចំនួន៤០០ក្រម៉ា ឃីត២៩ កញ្ចប់ ពីលោកជំទាវ ជូ ប៊ុនអេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសួនបវរអភិបាលខេត្តផបន្ទាយមានជ័យ លោកស្រី ម៉េង ហួយ ប្រធានមន្ទីរកិច្ចការនារី និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។
ក្នុងនោះ លោក សួន បវរ បានមានប្រសាសន៍ថា យុវជននិងយុវនារីទាំង៤៧៧នាក់នេះ ដែលកំពង់ចូលមកបន្សាបគ្រឿងញៀននៅក្នុងមជ្ឍមណ្ឌលជីវិតថ្មីភ្នំបាក់នេះ គឺជាជនរងគ្រោះដោយសារគ្រឿងញៀននោះទេ ដោយសារចាញ់បោកមិត្តភ័ក្រ ចង់សាកគ្រឿងញៀនថាជក់ទៅឆ្ងាញ់ប៉ុណ្ណា តែអ្នកទាំង៤៧៧នាក់នេះ ក្រោយពីបានបន្សាបគ្រឿងញៀនចប់សប់គ្រប់ហើយគឺរស់នៅដូចប្រជាជនធម្មតាគ្មានជាប់ពាក់ព័ន្ធនិងតុលាការទៀតឡើយ ។
លោក សួន បវរ បានបញ្ជាក់ទៀតថា ជម្ឍមណ្ឌលជីវិតថ្មីភ្នំបាក់បន្សាបគ្រឿងញៀននេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកអភិបាលខេត្ត និងស្ថាប័ន អង្ការដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងៗទៀត ។
លោក សួន បវរ បានបញ្ជាក់ទៀតថា ក្នុងជម្ឍមណ្ឌលជីវិតថ្មីភ្នំបាក់នេះ មានការអប់រំចិត្តសាស្ត្រ ដូចជាបង្រៀនច្បាប់ពាក់ព័ន្ធគ្រឿងញៀនការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទជាដើម បង្រៀនផ្នែកអប់រំសីលធម៌សង្គម និងការធ្វើ ចំណាកស្រុកដោយប្រថុយប្រថាន មានបង្រៀនភាសារអង់គ្លេស ភាសាខ្មែរ ការលេងល្បែងកំសាន្ត សូត្រធម៌ថ្វាយបង្គុំព្រះរាល់យប់ ក្នុងនោះ ក៏មានរៀបចំកន្លែងហាត់ប្រាណ ធ្វើពលកម្ម និងអនាម័យ លេងកីឡាដូចជា បាល់ទាត់ បាល់ទៈ និងបាល់បោះជាដើម ។
លោក សួន បវរ ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធម៌ និងសមត្ថកិច្ចមុន និងបញ្ជូនយុវជនយុវនារីដែលញៀនគ្រឿងញៀនមកបន្សាបគ្រឿងញៀនក្នុងជម្ឍមណ្ឌលជីវិតថ្មីភ្នំបាក់នោះ ជួយតាមដាន និងគ្រប់គ្រង ព្រមទាំងចុះបង្ក្រាបការជួញដូរគ្រឿងញៀន នៅក្នុងឃុំសង្កាត់ ដូចភ្លៀងរលឹមផង ។ ក្នុងនោះ លោកជំទាវ ជូ ប៊ុនអេង ក៏បានមានប្រសាសន៍ដែរថា យុវជនយុវនារីទាំងអស់ពេលដែលចេញពីមណ្ឌលកែប្រែបន្សាបគ្រឿងញៀន រួចមកត្រូវតែខិតខំថែរក្សាខ្លួនជាមនុស្សល្អពលរដ្ឋល្អត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជាសឲ្យឆ្ងាយពីគ្រឿងញៀនជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗ ជៀសមិនផុតឡើយ ប៉ុន្តែមនុស្សយើងឲ្យតែមានជីវិតរស់នៅទុកជាមានជីវិតថ្លៃថ្លាណាស់ទៅហើយ ដូច្នេះត្រូវបន្តកសាងអំពើល្អជាសឲ្យឆ្ងាយនូវអបាយមុខគ្រប់ប្រភេទ ។
លោកជំទាវជូប៊ុនអេងសូមឲ្យស្ថាប័នពាក់ពាន់ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សប្បុរសជន អង្គការ NGOS បន្តជួយគាំទ្រដល់មណ្ឌលថ្មីភ្នំបាក់ទាំងថវិកា និងទាំងបច្ចេកទេស ទាំងសម្ភារៈជាបន្តបន្ទាប់ផង ។ ក្នុងនោះ លោកជំទាវ ជូ ប៊ុនអេង និងឯកឧត្តម សួន បវរ និងមន្ត្រីអមដំណើរជាច្រើននាក់ទៀតបាននាំយកអំណោយជាឃីតទៅចែកជូនស្ត្រីឆ្លងទន្លេនៅមន្ទីរពេទ្យមង្គលបូរីជិត១០០នាក់ លោកជំទាវ ជូ ប៊ុនអេង និងឯកឧត្តម សួន បវរ បានជូនថវិការដល់ប្រធានមន្ទីរពេទ្យចំនួន២.០០០.០០០រៀលនិង៣០០ដុល្លាថែមទៀតផងដែរ ៕