បាត់ដំបង ៖ បុរសម្នាក់ស្រវឹងចូលចាប់រំលោភក្មេងស្រីម្នាក់អាយុ១១ឆ្នាំ នៅក្នុងបន្ទប់ទឹកមិនបានសម្រេច បន្ទាប់ប្រើដុំឥដ្ឋវាយបុរសម្នាក់ជិតខាង ឃើញហេតុការណ៍របួសនិងវាយក្មេងស្រីរងគ្រោះនិងម្តាយឲ្យរបួស ព្រមទាំង វាយទារកអាយុ១ខែឲ្យស្លាប់និងក្មេងប្រុសម្នាក់អាយុ៤ឆ្នាំស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក ។ ហេតុការណ៍កើតឡើង នៅវេលា ម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំណៅលូន ខេត្តបាត់ដំបង ។
លោកអនុសេនីយ៍ ត្រី សាម ដារ៉ា មេបញ្ជាការងអាវុទ្ធហត្ថស្រុកសំពៅលូនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុង ពិសី ភេទប្រុស អាយុ 33 មុខរបរ មិនពិត ប្រាកដ ទីលំនៅភូមិ ឃុំ ខាងលើ។ជនសង្ស័យ បានធ្វើសកម្មភាពចាប់ខ្ទប់មាត់ជនរងគ្រោះឈ្មោះ សួន ស្បៃ ភេទ ស្រី អាយុ១១ឆ្នាំ មុខរបរ សិស្សប៉ុងប៉ងរំលោភ បន្ទាប់មកជនរងគ្រោះ រត់ទៅប្រាប់ ម្តាយឈ្មោះ ប្រាក់ ផល្លា អាយុ៣០ឆ្នាំ ដើម្បីសួរទៅនាំ ខណ:នោះជន សង្ស័យក៍ស្ទះមកវ៉ៃទាំងម្តាយ ទាំងកូនបណ្តាលអោយបែកក្បាលទាំង ២នាក់ ។ ហើយជនរងគ្រោះបាននាំកូនរត់ អោយអ្នក ជិតខាងជួយ ។ ភ្លាមនោះ ជនសង្ស័យខាងលើបានទៅវ៉ៃកូន របស់ជនរងគ្រោះតូចៗចំនួន២នាក់ទៀតដែល កំពុងដេកនៅលើផ្ទះបណ្តាលអោយរបួស ក្មេងប្រុសឈ្មោះ សួន ធីត អាយុ៤ ឆ្នាំ និង ស្លាប់កូនស្រី អាយុ ១ខែ នៅកន្លែងកើតហេតុ ក្រោយធ្វើសកម្ម ភាពជនសង្ស័យបានគេចខ្លួនបាត់ទៅ។
យោងតាមសំដីរបស់លោក ស្ងួន សុង អាយុ៤៧ឆ្នាំ រស់ជិតចំណុចកើតហេតុ បានអោយដឹងថា នៅវេលា ម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ លោកបានឮសំលេងក្មេងស្រី ឈ្មោះ សួន ស្បៃ អាយុ១១ឆ្នាំស្រែកនៅក្នុងបន្ទប់ទឹក ខាងក្រោយផ្ទះរបស់វា ខ្ញុំក៏គិតស្មានថា ម្តាយវាវ៉ៃ រឿងកូនស្រីមិនព្រមទៅងូតទឹក ។
សាក្សីបានបន្តថា លុះនៅពេលឮស្រែកជាលើកទី២ លោកក៏បានស្ទុះចេញមក ឃើញ ឈ្មោះ សី ភេទប្រុស រស់នៅក្នុងភូមិជាមួយគ្នា ដើរចេញមកពីក្នុង បន្ទប់ទឹក ហើយបានយកវត្ថុអ្វីម្យ៉ាង មកវាយ រូបលោក បណ្តាលអោយរងរបួសតែន្តង។
ឈ្មោះ ប្រាក់ ផល្លា ម្តាយក្មេងស្ត្រីរងគ្រោះ បានរៀបរាប់ថា នៅពេលដែលឮកូនស្រីរបស់នាងស្រែកនៅក្នុងបន្ទប់ទឹកបែបនេះ នាងក៏បានដាក់កូនតូច អោយដេក ជាមួយ បងប្រុសវា នៅក្នុងមុង រួចក៏ចុះមកដី ឃើញកូនស្រីប្រាប់ថា ពូ សី ចាប់ខ្លួនខ្ទប់មាត់ អោយនៅអោយស្ងៀម ទើបខ្លួនខំប្រឹងរើ បម្រះចេញមកខាងក្រៅ ។
ឈ្មោះ ប្រាក់ ផល្លា បានបន្តថា ភ្លាមៗនោះដែរជនសង្ស័យឈ្មោះ សី បានស្ទុះមកវ៉ៃខ្លួន ព្រមទាំងកូនស្រីផង ដោយគេបានប្រើប្រាស់ដុំឥដ្ឋចំនួន២ដុំ ដែលបណ្តាលអោយ២នាក់ម្តាយ និងកូនរងរបួសត្រង់ក្បាលដូចគ្នា ហើយនាងក៏បាននាំកូនស្រីរត់ចេញទៅក្រៅផ្ទះ ដើម្បី
អោយផុតពីការប្រើហឹង្សាបែបនេះ ។ ប៉ុន្តែការសំងំក្រៅផ្ទះបានប្រហែល ១៥ នាទីប៉ុណ្ណោះ ទើបនឹងឃើញដល់កូនតូច២នាក់ដែលកំពុងដេកក្នុងមុងខាងលើផ្ទះ ។ នៅពេលរត់ឡើងដល់ខាងលើផ្ទះគឺនាងមានអារម្មណ៍ស្លុតដោយសារតែឃើញមុងដែលកូន តូចៗដេកត្រូវដាច់ខ្ទេចខ្ទី ពេលបើកមុងឡើងឃើញកូនស្រីតូចឈ្មោះ សួន នុត អាយុ ជាងមួយខែ មានហូរឈាមតាមមាត់ និងច្រមុះ បណ្តាលឲ្យស្លាប់ រីឯកូនប្រុសបងឈ្មោះ សួន ធិ អាយុ៤ឆ្នាំ ឮសម្រែកតែបន្តិចក៏ស្ងាត់មាត់ទៅវិញ ទើបខ្លួនបានត្រកងកូនទាំង២ចុះមកដី ពឹងពាក់ ម៉ូតូអ្នកភូមិអោយជួយដឹកមកទៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទើបដឹងថាកូនស្រី បានស្លាប់បាត់ហើយ ។
គួរបញ្ជាក់ដែរថា ជនសង្ស័យឈ្មោះ ហុង ពិសី កន្លងមកធ្លាប់បានគ្នាជាមួយ ស្ត្រីរងគ្រោះឈ្មោះ ប្រាក់ ផល្លា ដែរ ហើយក៏បានលែងលះប្រហែលជិត៣ឆ្នាំមកហើយ ។ បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថ ក៏ដូចជានគរបាល កំពុងដុតដៃ ដុតជើង តាមរកចាប់ខ្លួនឃាតករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕