ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នង ផ្ទះឈើប្រក់សង្ក័សី និងខ្លះឈើលើ ថ្មក្រោម ត្រូវ អគ្គីភ័យឆាបឆេះខ្ទេចអស់ ប្រហែលបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើងឬក៏អាចផ្ទុះហ្គាស កាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ នៅក្នុងតំបន់មិនរៀបរយតាមមាត់ទន្លេ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ (ខាងជើងស្ពានជ្រោយចង្វារ) ស្ថិតក្នុងភូមិ១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្នុងហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចចុះ ជួយអន្តរាគមន៍ ប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គី ភ័យ ប្រើប្រាស់រថយន្តបាញ់ទឹក ចំនួន៤១គ្រឿង និងអូប័រ ចំនួន ២គ្រឿងទៀតផង ទើបអាចពន្លត់ និងទប់ ស្កាត់ មិនអោយឆេះ រាលដាលទៅទៀតបាន។
សមត្ថកិច្ចនិងអជ្ញាធរបានឲ្យដឹងថាអគ្គីភ័យ បានឆេះបំផ្លាញផ្ទះ ទាំងតូច ធំ សរុបអស់ចំនួន ៤៥ខ្នង ទ្រព្យសម្បត្តិមួយចំនួនធំ តែមិនបង្ករអោយមានមនុស្សរងរបួសឡើយ។ទីតាំងចំណុចកើតហេតុមានភាពរញ៉េរញ៉ៃ ផ្លូវចង្អៀត ពិបាកចូលពន្លត់តែយ៉ាងណាបងប្អូនសមត្ថកិច្ចចេះតែខិតខំប្រឹងប្រែងដែរ។
ក្នុងករណីអគ្គីភ័យនេះដែរ គេនៅមិនទាន់ដឹងថា ក្នុងហេតុការណ៍នោះ បំផ្លិចបំផ្លាញអស់ទ្រព្យសម្បត្តិ ប៉ុន្មាននោះទេ។ ដូច្នេះចូរបងប្អូនមានការប្រុងប្រយ័ត្នចង្កៀង ទានធូប ចង្កហរានដាំបាយកុំដុត ឬបើកហ្គាស ចោល ហើយមុនចេញពីផ្ទះត្រូវបិទគប់ភ្លើងផង ៕