ខេត្តបន្ទាយមានជ័យ៖ ប្រារព្វពិធីមិទ្ទិញទិវាអន្តរជាតិ៨មិនាខួបលើកទី១០៦ក្រោមប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាពនិងអភិវឌ្ឃនភាព ។ ពិធីនេះមានការចូលរួម លោកជំទាវ ជូប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ីឡុង អនុប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកស្រីម៉េងហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត មន្ត្រីសាលាខេត្ត កងកំលាំងប្រដាប់អាវុធ នគរបាល ប្រធានមន្ទីរគ្រប់អង្គភាព ប្រជាពលរដ្ឋ និងសិស្សានុសិស្ស៥១៥នាក់ចូលរួម ព្រឹកថ្ងៃទី២ខែមិនាឆ្នាំ២០១៧នេះនៅភោជនីយដ្ឋាន ស្ទឹងសែនស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះ ឯកឧត្តម សួន បវរ បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃ១ដ៏មហាអស្ចារ្យដែលខេត្តបន្ទាយមានជ័យបានប្រារព្វពិធីមិទ្ទិញទិវាអន្តរជាតិ៨មិនាឆ្នាំ២០១៧ខួបលើកទី១០៦ក្រោមប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាពនិងអភិវឌ្ឃនភាពក្នុងគោលបំណងរំលេចពីតម្លៃសន្តិភាពនិងការលើកកំពស់របស់ស្ត្រីក្នុងវប្បធម៌អហឹង្សាដែលរាជរដ្ឋាភិបាលបាននិងកំពង់គាំទ្រដើម្បីជម្រុញឲ្យមានការចូលរួមពីស្ថាប័ន រួមទាំងបុរស់ស្ត្រី ដើម្បីអភិវឌ្ឍន៍សង្គមឆ្ពោះទៅលើកកំពស់សិទ្ធិស្ថានភាព ជីវភាព ឋានៈតួនាទី របស់ស្ត្រីក៏ដូចជាសុខុមាលភាពសង្គមដោយធ្វើការទប់ស្កាត់និងកាត់បន្ថយអំពើហឹង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ។
ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថាមូលហេតុនៃការជ្រើសរើសប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាពនេះដោយសារសមភាពយេនឌ័រនិងការបង្កើនភាពអង្អាចដល់ស្ត្រីគឺជាកក្តារួមចំណែកធ្វើឲ្យសន្តិភាព សន្តសុខ និងអភិវឌ្ឍន៍ភាពយូរអង្វេងរបស់សង្គមជាតិ ។
ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថា សុខសន្តិភាពនេះហើយវាមានសារៈសំខាន់ណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូបគ្រប់វ័យព្រោះបើមានសុខសន្តិភាពមានការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់ទីកន្លែង ។
ក្នុងនោះ លោកជំទាវ ជូប៊ុនអេង ក៏បានមានប្រសាសន៍ដែរថាសព្វថ្ងៃនេះស្ត្រីក៏អាចបំរើការងារក្នុងវិស័យសាធារណៈនិងនយោបាយបានដែរដើម្បីលើកកំពស់សមភាពយេឌ័រ ក្នុងការធ្វើសេចក្តីសម្រេចគ្រប់កំរិត និងការបញ្ជា យេឌ័រក្នុងគោលនយោបាយ ផែនការ និងកម្មវិធីតាមវិស័យ បាននិងកំពង់រួមចំណែកធ្វើការឆ្លើយតបទៅនិងគោលនយោបាយរបស់រដ្ឋាភិបាលដែលបានចូលរួមរបស់ស្ត្រីក្នុងវិស័យសាធារណៈ ចំពោះមន្ត្រីរាជការជាស្ត្រីកើតឡើងពី៣៧% ដល់៤០% ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចបាន ចាប់ពីថ្នាក់ អគ្គនាយក ដល់ការយាល័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕
ចាន់ ដារ៉ា