0

ផ្អើល​ក្រុង​បាត់ដំបង​រឿង​ចាប់​ក្មេងស្រី​ប៉ុន្តែ​មិន​បាន​សម្រេច​

ផ្អើល​ក្រុង​បាត់ដំបង​រឿង​ចាប់​ក្មេងស្រី​ប៉ុន្តែ​មិន​បាន​សម្រេច​

ខេត្ត​បាត់ដំបង ៖ មានការ​ភ្ញាក់ ផ្អើល​ពេញ​ក្រុង​បាត់ដំបង រឿង​ចាប់​ក្មេងស្រី​បន្តបន្ទាប់ នៅ​ចុងខែ​កុម្ភ​: ឆ្នាំ​២០១៧ ប៉ុន្តែ​ការចាប់​មិនបាន​សម្រេច តាម​ការរៀបរាប់​អាណា​ព្យាបាល​នៅ កាលពី​ថ្ងៃ​ទី​១ ខែ មីនា​ឆ្នាំ​២០១៧​។

​តាម​ការរៀបរាប់​ប្រជាពលរដ្ឋ​ផ្សារ​បឹង​ឈូក ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ឲ្យដឹងថា កាល​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភ​: ស្ត្រី​ម្នាក់​នាំ​កូន​ដើរ​ទិញ​បន្លែ​ត្រី​សាច់​ក្នុង​ផ្សារ ពេល​កំពុង​អង្គុយ​រើស​បន្លែ​ត្រី​សាច់ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​អូស​ដៃ​កូនស្រី​គាត់​ដើរ​ទៅ ពេលនោះ ស្ត្រី​ជា​ម្តាយ​ងាក​មក​ទាន់​តាម​យក​កូន​ពី​ដៃ​ជនសង្ស័យ​ហើយ​ប្រកែក​គ្នា​១​ភ្លេត បុរស​សង្ស័យ​ក៏​គេចខ្លួនបាត់​។​

​ប្រភព​ពី​ពលរដ្ឋ​ភូមិ​អូរ​ទំនប់​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​បានឲ្យដឹងថា កាល​ថ្ងៃទី​២៥ ខែ​កុម្ភ​: កុមារី​ឈ្មោះ ឈឿត លីសៃ​ហ្វុង អាយុ​១២​ឆ្នាំ​និង​ឈ្មោះ​អាន វិ​ច្ឆរ៉ា អាយុ​៦​ឆ្នាំ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ឯកសណ្ឋាន​ដូច​អង្គការ​ដើរ​ប្រមូល​លុយ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឈប់ ហើយ​ហៅ​ក្មេង​ឲ្យ​លុយ​ចំនួន​១​ពាន់​រៀល រួច​ចាប់​ដៃ​ជើង​អង្អែល​ខ្លួនប្រាណ ខណៈនោះ ពលរដ្ឋ​មក​ទាន់​ជនសង្ស័យ​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​បាត់ ចំណែក​ក្មេងស្រី​ទាំង​២​នាក់​មាន​អាការ​:​ងងុយដេក ស្ងួត​បំពង់ក រឹង​ថ្គាម​ត្រូវបាន​អ្នកភូមិ​និង​អាណាព្យាបាល​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​។​

​លោក ថៃ តារា​រ័ត្ន អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ក្តុល​ដូនទាវ​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥ កុម្​:​គាត់​បាន​ជិះ​ពីក្រោយ​ម៉ូតូ ១ គ្រឿង​មាន​គ្នា​២​នាក់ បន្ទាប់​មក​ម៉ូតូ​ខាង​មុខ​ឈប់​ហើយ​បក់ដៃ​ហៅ​ក្មេងស្រី​ក្នុងភូមិ ពេលនោះ ខ្លួន​បាន​សួរ​ទៅ​បុរស​ទាំង​២​នាក់​ថា​មាន​ការ​អី ។ បុរស​ម្នាក់​ឆ្លើយថា​ស្គាល់​ក្មេងស្រី ហើយ​បុរស​ម្នាក់​តាំងខ្លួន​ជា​អង្គការ ។ ពេល​ខ្ញុំ​សួរ​សុំ​មើល​កាត​អង្គការ គេ​ថា​មិនមាន ដោយ​ភ័យ​ខ្លួន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

​លោក ពូន ប៊ុន​ណាត អាយុ​៥០​ឆ្នាំ​រស់នៅ​ចំណុច​ជំរុំ​ភូមិ​ចំការ​សំរោង ១ សង្កាត់​ចំការ​សំរោង បានឲ្យដឹងថា នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភ​: ឆ្នាំ​២០១៧ កូនស្រី​ឈ្មោះ ណាត សំបូរ អាយុ​១១​ឆ្នាំ​បាន​ដើរ​ទៅ​ទិញ​នំ តាម​ផ្លូវ​ស្ងាត់ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​មក​ចាប់​ទាញ​ដៃ​ឡើង​ម៉ូតូ ត្រូវ​អ្នក​ភូម​ស្រែក​ដេញតាម ទើប​ក្រុម​ជនសង្ស័យ ទំលាក់​កូន​ចុះ​បណ្តាល​ឲ្យ​នាង​រងរបួស​ផងដែរ​។​
​ពាក់ព័ន្ធ​ករណី​នេះ លោក​ប៉ា ហៀ​ង អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បានអោយដឹងថា មិន​មាន​ហេតុការណ៍​ដូច​ប្រជាពលរដ្ឋ​លើកឡើង​នោះ​ឡើយ​។

​ចំណែក លោក ឈឿង​គឹម សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​លើកឡើង​ថា តាម​ការស្រាវជ្រាវ​ជា​បឋម អាច​កំណត់​មុខសញ្ញា​ថា ជន​ខាងលើ​ជា​មនុស្ស វិកល​ចរិក ដែល​កាលពី​ជាង​កន្លះ​ឆ្នាំមុន ជននេះ​បាន​ល្បួង​ក្មេង​ស្រី​ក្នុង​គោលបំណង​លូក​ប្រដាប់ភេទ​ក្មេងស្រី និង​ខ្លួនឯង​ម្តង​ជា​ពីរ​ដង​រួចមកហើយ​។

​បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​មុខសញ្ញា ជនបង្ករ​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ជា​បន្តរ​បន្ទាប់ ។​
​បំណងល្អ​ពី​សារព័ត៌មាន​រស្មី​តា​ដំបង​គ្រញូង ទោះជា​យ៉ាងណា​ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន​មើល​កូនចៅ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ៕

 

IMG-20170302-WA0002 IMG-20170302-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!