ខេត្តបន្ទាយមានជ័យ ៖ កិច្ចប្រជុំការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទីមួយ២ខែឆ្នាំ២០១៧កន្លងមក មានការចូលរួម ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ខែមិនាឆ្នាំ២០១៧នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក សប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ចាបសុផាឬទ្ធិស្នងការរងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។ក្នុងនោះលោកសប៊ុនសឿងបានមានប្រសាសន៍ថាយោងផែនការលេខ ០១ ផ ក ចុះថ្ងៃទី១៣ខែ ធ្នូ ឆ្នាំ២០១៦ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១របស់រដ្ឋាភិបាលលទ្ធផលលើកទី១ឆ្នាំ២០១៧នេះបានធ្វើការផ្សព្វផ្សាយនិងអប់រំខ្លីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ភូមិ ឃុំមានសុវត្តិភាពបានចំនួន៦៣៧លើកមានអ្នកចូលរួមសរុប៤១.៤១០នាក់ស្រី២០.៩៤០នាក់ វេទិកាសាធារណៈ៥១៥លើក អ្នកចូលរួម១០.៦១១នាក់ស្រី៥.៣៣០នាក់ គ្រឹះស្ថានអប់រំ១២២លើកអ្នកចូលរួម៣០.៧៩៩នាក់ស្រី១៥.៦៣៤នាក់ ។
លោក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា កន្លងមក ស្នងការខេត្តនិងអាវុធហត្ថខេត្តចុះប្រតិបត្តិការបង្ក្រាបបាន៤៨ករណី ឃាត់ខ្លួន១០៩នាក់ស្រី៣នាក់ក្នុងនោះករណីជួញដូរ មាន២២ករណីឃាត់ខ្លួនបាន៣៥នាក់ស្រី២នាក់រឹបអូសបានវត្ថុតាងរួមមានម៉ាទឹកកក៤០ថង់តូច ថ្នាំយ៉ាបា WY ១៧០គ្រាប់ ករណីប្រើប្រាស់២៣ករណីឃាត់ខ្លួន៦៨នាក់ ស្រី១នាក់រឹបអូសវត្ថុតាង មានម៉ាទឹកកក២ថង់តូច ករណីរក្សាទុក៣ករណីឃាត់ខ្លួន៦នាក់រឹបអូសវត្ថុតាងមានម៉ាទឹកកក៣ថង់តូចថ្នាំគ្រាប់អិចស្តាសី០.៥គ្រាប់ ។
លោក សប៊ុនសឿង បានបញ្ជាក់ទៀតថា បញ្ហាប្រឈមសពថ្ងៃនេះអ្នកជួញដូរគ្រឿងញៀននៅតំបន់មានស្ថានភាពភូមិសាស្ត្រស្មុគស្មាញ និងនៅឆ្ងាយពីទីប្រជុំជនដែលពុំមានសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅ ខ្វះធនធាននិងថវិការចុះធ្វើការផ្សព្វផ្សាយនៅមានកម្រិតនិងពុំទាន់ចំគោលដៅទាំងស្រុងនៅឡើយ ។
ក្នុងនោះ ឯកឧត្តម សួន បវរ ក៏បានមានប្រសាសន៍ដែរថា លោកបានឲ្យកំលាំងសមត្ថកិច្ចប្រឆាំងនិងបង្ក្រាបគ្រឿងញៀនទាំងអស់ត្រូវសហការជាមួយស្ថាននីយវុទ្យុ ទូរទស្សន៍ កាសែក វេបផ្សាយ និងហ្វេប៊ុកក្នុងខេត្តឲ្យបានល្អ បើកវេទិការជួបជុំប្រជាពលរដ្ឋពិភគ្សាគ្នាពីផលប៉ះពាល់គ្រឿងញៀនចំពោះសង្គម ត្រូវចុះពិនិត្យរកសារធាតុញៀនលើអ្នកបើករថយន្តឈ្នួលនិងរថយន្តដឹកទំនិញនិងអ្នករត់តាក់សុីតាមគោលដៅសំខាន់ៗ ត្រូវចុះពិនិត្យរកសារធាតុញៀន លើមន្ត្រីនគរបាលក្រុងស្រុក តាមការស្ម័គ្រចិត្ត ត្រូវចុះពិនិត្យរកសារធាតុញៀននៅតាមគ្រិះស្ថានសិក្សា សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត និងត្រូវតាមដានសង្កេតក្រុមយុវជនងាយរងគ្រោះដោយសារគ្រឿងញៀន ក្រុមយុវជនទាំងក្នុងនិងក្រៅប្រព័ន្ធអប់រំ ស្ត្រីរកស៊ីផ្លូវភេទ បុរសស្រឡាញ់បុរស កុមារងាយរងគ្រោះនិងជនចំណាកស្រុកជាដើម៕