0

ក្មេង​ប្រុស​ស្រី​៩​នាក់ ជិញទូក​លិច​បណ្តាលឲ្យ​ស្លាប់​៧​នាក់​សង្គ្រោះបាន​២​នាក់​

ក្មេង​ប្រុស​ស្រី​៩​នាក់ ជិញទូក​លិច​បណ្តាលឲ្យ​ស្លាប់​៧​នាក់​សង្គ្រោះបាន​២​នាក់​

ខេត្ត​ព្រះសីហនុ​៖ ​ក្មេង​ប្រុស​ស្រី​៩​នាក់​នាំគ្នា​ជិះទូក​លេង​ក្នុង​បឹង​ព្រែក​ទប់​ជិត​សណ្ឋាគារ​៧​ជាន់ ហើយ​ត្រូវ​ទូក​លិច បណ្តាល​ឲ្យ​លង់​ទាំងអស់គ្នា​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ​ជួយសង្គ្រោះ ព្យាបាល​បាន ២​នាក់ (​ប្រុស​១​នាក់ ស្រី ១​នាក់ ) ហើយ​ក្មេង​ស្រី​ចំនួន​៧​នាក់​ស្លាប់​យ៉ាង​អណោច​អ​ធម៌​ ​កាលពី​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ស្ថិតក្នុង​ក្រុម​ទី​៩​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ព័ត៌មាន​ប​ឯម​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​មាន​ក្មេង​ចំនួន​៩​នាក់ ក្នុងនោះ​ប្រុស​១​នាក់ (​ចាប់ពី​អាយុ ៦​ឆ្នាំ ដល់ ១៣​ឆ្នាំ ) បាន​នាំគ្នា​ចុះ​ងូតទឹក​លេង បណ្តាល​ឲ្យ​លង់​ទាំងអស់គ្នា ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​បាន​ស្លាប់​ចំនួន ៧​នាក់ (​ស្រី​) ជួយសង្គ្រោះ បាន ២​នាក់ (​ប្រុស​១​នាក់ ស្រី ១​នាក់ ) ។

​ក្មេងស្រី​រងគ្រោះ​ទាំងអស់​ត្រូវបាន​គេ​ស្គាល់​ទី​១ ឈ្មោះ​សិត ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៦​ឆ្នាំ ។​២ ឈ្មោះ​ពោ គា អាយុ​១០ ឆ្នាំ ។​៣ ឈ្មោះ​ហួរ ស្រី​គឹម អាយុ​៧​ឆ្នាំ ។​៤​ឈ្មោះ ទ្រាំង សុ​ី​អី​ុ ស្រី អាយុ​១៣​ឆ្នាំ ។​៥​ឈ្មោះ ជា សុខ​នឿន អាយុ​៧​ឆ្នាំ ។​៦​ឈ្មោះ ម៉េង ស្រី​ណុ​ច អាយុ​៦​ឆ្នាំ ។​៧​ឈ្មោះ ហឹម ស្រីមុឺ​ប អាយុ​៧​ឆ្នាំ​។ ក្មេងរងគ្រោះ​មាន​ទីលំនៅ​ក្បែរ​កន្លែងកើតហេតុ ។​

​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​ពិនិត្យ​កន្លែងកើតហេតុ និង​ចូលរួម​ ​ធ្វើ​កោ​ល​វិច្ច័យ​លើ​សាកសព នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ៕

IMG-20170228-WA0021 IMG-20170228-WA0020 IMG-20170228-WA0019

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!