0

កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​បុរស​ម្នាក់​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១០​កញ្ចប់​និង​យ៉ាម៉ា​១៤​គ្រាប់​

កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​បុរស​ម្នាក់​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១០​កញ្ចប់​និង​យ៉ាម៉ា​១៤​គ្រាប់​

​ខេត្ត​បាត់ដំបង ៖ កម្លាំង​គរ​បាល​ស្រុក​ភ្នំព្រឹក ដឹកនាំ លោក​វរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​កាន់កាប់​រក្សាទុក​ដឹកជញ្ជូន ឬ​ជូ​ញ​ដូរ​សា​ធាតុ​ញៀន​ឃាត់ខ្លួន​បុរស​ម្នាក់ ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១០​កញ្ចប់​និង​យ៉ាម៉ា​១៤​គ្រាប់ នៅ វេលា​ម៉ោង​១២​និង​១០​នាទី  ថ្ងៃទី​២៧​ខែ​កុម្ភ​:​ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុម​2 ភូមិ​ចំការ​ត្រប់ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក​ខេត្ត​បារ់ដំបង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំ​ព្រឹក​បានឲ្យដឹង​ថា​បុស​ជនសង្ស័័យ ដែល​ឃាត់ខ្លួន​មាន ឈ្មោះ  ផាត់ ណុប ហៅ​ខ្វិន  អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។​

​វត្ថុតាង​ដែល​ដកហូត​មាន​៖ 1.​ថ្នាំ​គ្រាប់​សញ្ញា​WY លើ​គ្រាប់​ថ្នាំ​ពណ៍​ស្លា​ទុំ​រាង​មូល​សំប៉ែត​មាន​សា​ធាតុ​ញៀន​ចំនួន​១៤​គ្រាប់​។​
2.​ម្ស៉ៅ​ក្រាម​ពណ៍​ស​ថ្លា ចំនួន​១០​កញ្ចាប់​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

 

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!