0

ឈ្មួញ​ដឹក​កសិផល​យក​រថយន្ត​ដឹក​ដំឡូង​ជាង​១០​គ្រឿង​ចត​បិត​ផ្លូវជាតិ​លេខ​៧៨​តវ៉ា​ក្រុម​ជញ្ជីង​សាធារណៈ​ការណ៍​គាបសង្កត់​យកលុយ​

ឈ្មួញ​ដឹក​កសិផល​យក​រថយន្ត​ដឹក​ដំឡូង​ជាង​១០​គ្រឿង​ចត​បិត​ផ្លូវជាតិ​លេខ​៧៨​តវ៉ា​ក្រុម​ជញ្ជីង​សាធារណៈ​ការណ៍​គាបសង្កត់​យកលុយ​

ខេត្ត​រតនគិរី ៖ ឈ្មួញ​ដឹក​កសិផល​យក រថយន្ត​ដឹក​ដំឡូង​ជាង​១០​គ្រឿង​ចត​បិត​ផ្លូវជាតិ​លេខ​៧៨ បណ្តាល​អោយ​ស្ទះផ្លូវ​ធ្វើដំណើរ​ រយៈពេល​តែ​ជិត​១​ម៉ោង រួម​ទាំង​រថយន្ត​ផ្សេងទៀត​ប្រហែល ជិត​៤០​គ្រឿង មូលហេតុ​ពួក​ម្ចាស់​រថយន្ត​ដឹក​កសិផល​ទាំងនោះ ស្រែក​ខឹង​យ៉ាងខ្លាំង ទៅលើ​ក្រុម​ជញ្ជីង​ ​សាធារណៈ​ការណ៍​ខេត្ត​រតនគិរី គិតតែ​ពី​យក​លុយ មិន​អនុវត្ត​ច្បាប់ ពោល លើស​ ​ក៍​យកលុយ​មិន​លើស​ក៍​យកលុយ ធ្វើអោយ ពួកគាត់​ខាត់​បង់​ស្ទើ​រក​លុយ​ទិញ​ម្ហូប​បាយ​មិន​គ្រប់ នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ​ចំណុច​ភូមិ​១​ឃុំ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ​ខេត្តរតនគិរី​។​

​លោក ភោគ បូ​រិត អធិការ​នគ​បាល​ស្រុក កូន​មុំ​បាន​ប្រាប់​អ្នក​ព័ត៌មាន​អោយដឹង​ខណៈ​លោក​បាន​នាំ​កំលាំង​ចុះ​សម្រួល​សារាចរ​ក្នុង​ហេតុការណ៍​នេះ​ថាៈ​ប្រជាពលរដ្ឋ​ពួក​គាត់​បាន​សំដែង​ការ​មិន​ពេញចិត្ត​ជាមួយ​ក្រុម​មន្ត្រី​ជញ្ជីង ។ លោក បញ្ជាក់​ថាៈ​រឿង​ច្បាស់​ស្នើអោយ​អ្នក​សារព៏ត៌មាន​យើង​សាកសួរ​លម្អិត​ទៅ​ខាងក្រុ​ម​ជញ្ជីង​ទើប​ដឹង​ពី​មូលហេតុ​ច្បាស់​។​

​លោក ឃឹម រ​មណី អនុប្រធាន​ដា​ធា​រណៈកា​ល​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី ទទួលបន្ទុក​បង្ក្រាប់​និង​ទប់ស្កាត់​ដឹក​លើស​ច្បាប់​កំណត់​នៅ​មិញៗ​នេះ​លោក​បាន​ប្រាប់​តាម​ទួរស័ព្ទ​ប្រាប់​ថាៈ លោក​កំពុង​រវល់​ធ្វើ​ការដោះស្រាយ​បញ្ហា​ដោយ​លោក​សូមទោស​ផងដែរ​ដែល​មិន​មាន​ពេល​បកស្រាយ​លម្អិត​។​

តែ​យ៉ាងណា ទាក់ទិន​រឿងនេះ បើ​យោង​តាម​ការបញ្ចេញ​កំហឹង បែប​អហឹង្សា របស់​ក្រុម​ឈ្មួញ​ដែ ល​ជា​ប្រជាពលរដ្ឋ​ប្រកបមុខរបរ មាន​រថយន្ត​ដឹក​កសិផល​យកទៅលក់ បាន​លើកឡើង​ជា​រើ​យៗ ច្រើន​ថ្ងៃ ~​ខែ​កន្លង​មក​ហើយ ពី​បញ្ហា​ក្រុម​ជញ្ជីង​និង​ក្រុម បុ​ស្តិ៍​ជជុះ របស់​សម្ថ​កិច្ច និង​កំលាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ពី​ស្រុក​កូន​មុំ​រហូតដល់​ស្រុក អូរយ៉ាដាវ ទៅ​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ​~​ឡេ​ថាញ់​។​

​ពួក​ឈ្មួញ​ដឹក​កដិផល​ក៏​បាន​បញ្ជាក់​ថា​ពួគ​ជ​ញ្ជី​ង​នៅ​កូន​មុំ​យក​១​សារ (​ហើយ​ចរាចរណ៍​តាមផ្លូវ​១​ម៉ឺន​២​កន្លែង ចំពោះ​នគរបាល​ចរាចរណ៍​មិនសូវ​ខឹង​ទេ​)​។ ប៉ុន្តែ​ដល់​ចំណុច​ជញ្ជីង​(​ប៉ុស្តិ៍​ជជុះ​គ្មាន​ជញ្ជីង​)​នៅ​ភូមិ​សោម​ត្រក​ឃុំ​សោម​ធំ​ស្រុក​អូរយ៉ាដាវ ទា​លុយ​ម្តងទៀត ហើយ​ពួគ​នេះ​បាន​ធ្វើ​អ្វីខ្លះ មិន​មាន​ជញ្ជីង​ថ្លឹង ដាក់​តែ​ប៉ុស្តិ៍​យកលុយ រីឯ​សមត្ថកិច្ច​ប៉ុស្តិ៍​ឈ​យក​លុយ​ថា​ជា​កន្លែង​ជញ្ជីង​។​

​ចំណុច​ជញ្ជីង​សោម​ត្រក​អ្នក​បើ​រថយន្ត​គាត់​អះអាង​ថា​ជា​កន្លែង​ជញ្ជីង​មិនមែន​កន្លែង​នគរបាល​ចរាចរណ៍​ទេ​។​លោក​មឿង​សា​រឹទ្ធ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រតនគីរី​ក៏​ធ្លាប់​បញ្ជាក់​ថា​ប៉ិស្តិ៍​សោ​មត្រក​ជា​កន្លែង​ជញ្ជីង​ដែរ កម្លាំង​នគរបាល​គ្រាន់តែ​ចូលរួម​សហការ​ប៉ុណ្ណោះ​។​ចំណែក​លោក​ឃឹម រ​មណី អនុប្រធាន​មន្ទីរ​សាធារណការណ៍​ប៉ុស្តិ៍​សោមត្រក​មិនមែន​ជា​កន្លែង​ជញ្ជី​ង​ទេ​(​កាល​សប្តាហ៍​មុន​) ។​

​ប្រជាកសិករ​និង​ឈ្មួញ​ដឹក​កសិផល​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​រតនគីរី​និង​លោក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​មេត្តា​ជួយ​កាត់បន្ថយ​កុងត្រូល​ជជុះ​នេះ​ផង ព្រោះ​ខេត្ត​រតនគីរី​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​២​កន្លែង​បណ្តាល​ឲ្យ​រាស្ត្រ​ពិបាក​រកស៊ី​ណាស់ ៕

IMG-20170226-WA0015 IMG-20170226-WA0014 IMG-20170226-WA0018 IMG-20170226-WA0017

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!