0

ពលករ​ខ្មែរ​២​នាក់​ជា​ជាងឈើ ធ្លាក់​ពីលើ​អាគារ​កំពស់​៣៩​ជាន់​ស្លាប់​

ពលករ​ខ្មែរ​២​នាក់​ជា​ជាងឈើ ធ្លាក់​ពីលើ​អាគារ​កំពស់​៣៩​ជាន់​ស្លាប់​

ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ចំនួន​២​នាក់ ជា​ជាងឈើ​បាន​ភ្លាត់ជើង​ធ្លាក់ ធ្លាក់​ពីលើ​អាគារ​កំពស់​៣៩​ជាន់​មក​លើ​ដី ដោយ​បែក​មុខ​បាក់​ដៃ​ជើង​ស្លាប់​​មើល​សព សឹង​មិន​យល់  ។​

​យោង​តាម​ការផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨ ថៃ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៤​ខែ​កុម្ភ​:​ឆ្នាំ​២០១៧ បានអោយដឹងថា  មាន​ករណី​
​មនុស្ស​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​៣៩  នៃ​ទីតាំង​ខន​ដូ មីនៀ​ម មួយកន្លែង  ក្នុងស្រុក​បាង​យ៉ៃ​ ​ខេត្ត​ណុនថៈ បុរី  ប្រទេស​ថៃ  ដែល​សព​ជនរងគ្រោះ​ទាំង​ពីរ​នាក់​សឹងតែ​មើល​មិន​យល់​ ដោយសារ​តែ​សាច់ និង​ឆ្អឹង មាន​ការបាក់​បែក​ខ្ទេចខ្ទី នៅក្នុង​ខោ អាវខៅ​ប៊​យ ។​

​តាម​ការអះអាង​ពី​អ្នកម៉ៅការ​សាងសង់​អាគា​រខ​ន​ដូរ​នេះ បាន​និយាយថា  នៅ​មុនពេល​ ​កើតហេតុ​គឺ​ជនរងគ្រោះ​ទាំង​២​នាក់ ដែល​មាន​នាទី​ជា​ជាងឈើ  បាន​ឡើង​ទៅ​ធ្វើការ​ ​នៅ​ជាន់​ទី​៣៩  ដើម្បី​តុបតែង​ផ្ទៃក្នុង​ដែល​ធ្វើ​ឡើង​អំពី​ឈើ  ប៉ុន្តែ​គេ​មិន​បានដឹងថា​ ​បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ  ដែល​ធ្វើអោយ​ពួកគេ​ទាំង​២​នាក់ ធ្លាក់​មកដល់​ដី​ ​នៅ​ជាន់​ខាងក្រោម​បែបនេះ ។​

​បុរស​ទាំង​២​នាក់​ជា​ពលករ​មកពី​ប្រទេស​កម្ពុជា  មានឈ្មោះ ភឿន ស៊ិន​ ​និង​ឈ្មោះ មូល កុសល និង​មាន​អាយុ​២២​ឆ្នាំ ដូចគ្នា  ដោយ​ពួកគេ​បាន​ ​មក​ធ្វើការ​ជា​ជាងឈើ  នៅក្នុង​ទីតាំង​នេះ​យូរ​មក​ហើយ ។​ ​ក្រោយពេល​កើតហេតុ  កំលាំង​តម្រួត​បាន​ចុះទៅ​ពិនិត្យ​លើ​ទីតាំង​កើតហេតុ  ដើម្បី​រក​មូលហេតុ​នៃ​ការធ្លាក់​របស់​ពលករ​ កម្ពុជា​ទាំង​២​នាក់​។

​បច្ចុប្បន្ន សព​ពលក​រទាំង​ពីរ​នាក់  ត្រូវបាន​រៀបចំ​ចាត់ចែង​តាម​ផ្លូវច្បាប់  ដើម្បី​ធ្វើការ​បញ្ជូន​មកកាន់​ទឹកដី​កម្ពុជា​ដើម្បី​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

IMG-20170224-WA0083 IMG-20170224-WA0081 IMG-20170224-WA0078 IMG-20170224-WA0084

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!