ខេត្តកំពង់ធំ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បង្ក្រាបបទល្មើសនេសាទ ៣មុខព្រួញ នៅ ស្រុកស្ទោងនិង ស្រុកបារាយណ៍ ដកបានវត្ថុតាងជាច្រើនថ្ងៃទី ២៣ខែកុម្ភ: ឆ្នាំ២០១៧។
កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផល មាន ៣ មុខព្រួញ៖ ទី១ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយរដ្ឋបាលជលផល អធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ប៉ុស្តិ៍នគរបាល និងសហគមន៍នេសាទ នៅចំណុចមាត់ពេជគ្រី ឃុំពាមបាង ស្រុកស្ទោង។ ទី២ សង្កាត់រដ្ឋបាលជលផលស្ទោង នៅចំណុចបឹងឈូក ឃុំ សំព្រោច ស្រុកស្ទោង ។
ទី៣សង្កាត់រដ្ឋបាលជលផលបារាយណ៍សហការជាមួយ សឹករងបារាយណ៍ សហគមន៍នេសាទ នៅចំណុច បឹងខោង អន្លង់ដូង ឃុំត្នោតជុំ ស្រុកបារាយណ៍។
លទ្ឋផលសម្រេចបានមាន៖ របាំងសាច់អួន ០៣របាំង ប្រវែង ៨០០ម បង្គោល៦០០ដើម ឡុក ០៦គ្រឿង លូ ០៣មាត់ ត្រី ៣០គក្រ អាគុយ ០៥គ្រឿង ដុំភ្លើងឆក់០៣គ្រឿង ដងឆក់ ០៥គូរ ខ្សែភ្លើង ០៩ម កន្ត្រកដាក់ត្រី ១ កានដាក់ត្រី១ ៕