ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនយុវតី០២នាក់ កំពុងដឹកជញ្ជូន កាន់កាប់នូវ សារធាតុញៀនខុសច្បាប់តាមម៉ូតូ និងដកហូតបានថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ធំ កាលពី វេលាម៉ោង ១១h១០នាទី ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិ ក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
យុវតីសង្ស័យ០២នាក់ដែលឃាត់ខ្លួន មាន ១-ឈ្មោះ អ៊ុង ស្រីនាថ ហៅ និត អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្ន ភូមិ ចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ អ៊ុង ស្រីនិច្ច អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្នភូមិ ចំពុះ ក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងការចុះបង្ក្រាបករណីគឿងញៀននេះដែរសមត្ថកិច្ចបានដកហូត វត្ថុតាងចាប់យកមាន៖
១-ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០៣ កញ្ចប់ធំ និងសម្ភារ:វេចខ្ចប់ ប្រើប្រាស់មួយចំនួនទៀត ។
២-ទូរសព្ទ័ ចំនួន ០១ គ្រឿង ម៉ាក ណូគា (អុិនចុចពិល)
៣-ម៉ូតូ០១ គ្រឿង ម៉ាក SUZUKI SMASH V ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BV-4922 ។
៤-កាបូបស្ពាយ០១ពណ៌ ស្វាយលាយ ផ្កាឈូក ។
តាមប្រភពព័ត៌មានបន្តថា នៅវេលាម៉ោង ១១.និង១០នាទី ថ្ងៃទី ២៤.ខែកុម្ភ:ឆ្នាំ២០១៧ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មាន ករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំង ផ្នែកប្រឆាំងបទល្មើសគ្រឿង ញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែក គយ បានចុះទៅ ដល់កន្លែងកើតហេតុប្រទះឃើញជនសង្ស័យ ០២នាក់ (ស្រី)ជិះម៉ូតូ០១គ្រឿងកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន(ម៉ាទឹកកក)០៣ កញ្ចប់ធំគឺ នៅនឹងខ្លួនរបស់ឈ្មោះ អ៊ុង ស្រីនាថ ចំនួន០១កញ្ចប់ និងក្នុង កាបូប ស្ពាយ០២កញ្ចប់ បានធ្វើការឃាត់ខ្លួន អ្នកទាំង ២នាក់ ។
យុវតីសង្ស័យទាំង២នាក់និងវត្ថុតាងថ្នាំញៀនសមត្ដកិច្ចនគរបាលកំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕