ខេត្តរតនគីរី៖ លោកយ៉ន ទិត ម្ចាស់គេហទំព័រយុវជនខ្មែរព័ត៌មាន ត្រូវតុលាការខេត្តរតនគីរីចេញដីកាកោះហៅផ្ទួន ពីបទលួច និង ឲ្យចូលខ្លួននារសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៧ ពីបទបរិហាកេរ្តិ៍ បន្ទាប់ចុះផ្សាយលើគេហទំព័រ ថ្ងៃទី៩ និងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ អំពីរឿងទំនាស់ដីធ្លីនៅភូមិ ២ សង្កាត់កាចាញ ក្រុងបានលុង វាងប្រជាពលរដ្ឋឈ្មោះសេង ប៊ុនធឿន ភេទប្រុសនិងលោកវ៉ា់ន់ សោភា ប្រធានមន្ទីរមុខងារសាធារណ:ខេត្តរតនគីរី ។
លោក យ៉ន ទិត ម្ចាស់គេហទំព័រយុវជនខ្មែរព័ត៌មានបានឲ្យដឹងថា ដីកាទី១៖ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០១៧ ចេញដោយអយ្យកាអមសាលាដំបូងខេត្តរតនីរី សំណុំរឿងកេខ០៨អ.ក ចេញដោយលោកម៉ម វ៉ាន់ដា ព្រះរាជអជ្ញារងចេញថ្ងៃទី៨ខែកុម្ភ:ឆ្នាំ២០១៧ពីបទលួច តាមវណ្តឹង លោកវ៉ា់ន់ សោភា ប្រធានមន្ទីរមុខងារសាធារណ:ខេត្តរតនគីរី។
ដីកាទី២៖ លោកវ៉ា់ន់ សោភា ប្រធានមន្ទីរមុខងារសាធារណ:ខេត្តរតនគីរីប្តឹងពីបទលួចថ្ងៃទី១១ខែមករាឆ្នាំ២០១៧ចេញដីកាថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០១៧ដោយលោកលិន សៀងព្រះរាជអាជ្ញារង ឲ្យលោកយ៉ន ទិត ម្ចាស់គេហ:ទំព័រយុវជនខ្មែរព័ត៌មានចូលខ្លួន២២ខែកុម្ភ:ឆ្នាំ២០១៧។
ដីកាទី៣ លោក យ៉ន ទិត ត្រូវចូលខ្លួននៅរៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៧ ចេញដីកាដោយលោក លិន សៀង ព្រះរាជអជ្ញារងចុះថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ ២០១៦ (២០១៧) តាមបណ្តឹងលោកវ៉ាន់ សោភា ប្រធានមន្ទីរមុខងារសាធារណ: ពីបទបរិហាកេរ្តិ៍ តាមគេហទំព័រថ្ងៃទី៩ និងទី១០ ខែមករា ឆ្នាំ២០១៧ ។
លោក យ៉ន ទិត បានបញ្ជាក់ថា តាមការបំភ្លឺពីបទលួចដោយចោទលួចជ័រកៅស៊ូគេលក់ (តាមពិតរូបលោក និងឈ្មោះ សេង ប៊ុនធឿន ម្ចាស់ដី ព្រមទាំងលោក អ៊ុក សំអុល មន្ត្រីសាលាខេត្តរតនគីរី) អង្គុយហូបបាយនិងស្រាជុំគ្នាដូចរាល់ដងត្រូវគេចោទ ប៉ុន្តែរឿងនេះ សម្រេចលើតុលាការគាត់កាន់លើជំហរច្បាប់រដ្ឋ និងរឿងបរិហារកេរ្តិ៍ថ្ងៃទី២៤ ខែកុម្ភ:នេះ គឺសម្រេចលើតុលាការគាត់ស្តាប់ការបំភ្លឺ ហើយគាត់ចាត់ចែងរបៀបណាត្រឹមត្រូវ វាងាយនិងចប់ តែបើគាត់យកស ទៅជាខ្មៅ ជារឿងរបស់គាត់ ខ្ញុំនឹងបន្តទៅខាងមន្ទីរប្រឆាំងអំពើពុករលួយទៀត ៕