ខេត្តបាត់ដំបង ៖ នគរបាលក្រុងបាត់ដំបងបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនយុវជនសង្ស័យ៣នាក់ប្រើដាវកាប់ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង១ រំលងអធ្រាតថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០១៧នៅចំណុចខាងមុខក្លិបស្តារឡាយ ឋិតក្រុមទី១៤ ភូមិរំចេក៤សង្កាត់រតន: ក្រុង ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការក្រុងបាត់ដំបងកលោកបានបញ្ជាក់ថា ពេលដែលកំពុងកើតហេតុ ក្នុងបទល្មើសជាក់ស្ដែង លោកបានដឹងនាំកម្លាំងនគរបាលចុះប្រតិបត្តិបង្ក្រាបភ្លាមៗនាំយកជនសង្ស័យ មកកាន់អធិការក្រុង និងយកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនោះដែរ។
យុវជនសង្ស័យចំនួន៣នាកដែលឃាត់ខ្លួន់ក្នុងនោះមាន
1.ឈ្មោះ នឿន សូនិច អាយុ២០ឆ្នាំ មុខរបរជាងផ្សាដែក ទីលំនៅក្រុមទី១៨ភូមិកំពង់ឆ្លងឃុំវត្តតាមិម ស្រុកសង្កែ ខេត្ត បាត់ដំបង (ឃាត់ខ្លួនបានជនដៃដល់)។
2.ឈ្មោះ ឡាត់ ចាន់រិទ្ធ ហៅ តន្ត្រី អាយុ២២ឆ្នាំទីលំនៅក្រុមទី២២ ភូមិកំពង់ឆ្លង ឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់ដំបង(ជាបក្ខពួក ឃាត់ខ្លួនបាន)។
3.ឈ្មោះ ឈួន តុលា អាយុ១៧ឆ្នាំ ទីលំនៅភូមិរំចេក៤ សង្កាត់រតន: ក្រុង-ខេត្តបាត់ដំបង (ជាជនដៃដល់មានកាំបិត) ។
ចំណែកជនរគ្រោះឈ្មោះ សរ ពិរស់ ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួលធ្ងន់) រស់នៅ ភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង។
ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាពយកកាំបិតកាប់និងវាយទៅលើជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នយុវជនសង្ស័យទាំង ៣ នាក់ និងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៧ចាត់ការតាមនិតិវិធី ៕