0

​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្វ​បើ​ក​អនុសំវច្ចរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៥​មាន​ព្រះសង្ឃ​ចូលរួម​មាន​ចំនួន​៨៥៥​អង្គ នាក់​

​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រារព្វ​បើ​ក​អនុសំវច្ចរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៥​មាន​ព្រះសង្ឃ​ចូលរួម​មាន​ចំនួន​៨៥៥​អង្គ នាក់​

​ខេត្ត​បន្ទាយមានជ័យ​ ៖ ព្រឹក​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​៤ នៅក្នុង​បរិវេណ​ក្នុង​វត្ត​សមាធិ​ផល ស្ថិតក្នុង​ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បានន​ប្រារព្វ​បើក​អនុសំវច្ចរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៥​ដែល​មាន​ព្រះសង្ឃ​ចូលរួម​មាន​ចំនួន​៨៥៥​អង្គ​នាក់ ។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​ឯកឧត្តម សា​រ៉ា​យ ធុន អនុ​រដ្ឋលេខា​ធី​ការ​ក្រសួង​ធម្មការ​និង​សាសនា ឯកឧត្តម លី សារី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ព្រះឧ​ត្ត​មសីល ញាណ ធុល​សុធា ព្រះ​មេគណ​ខេត្ត​បន្ទាយមានជ័យ មន្ត្រី​សង្ឃ និង​ពុទ្ធិ​បរិស័ទ​ជាច្រើន​នាក់​ទៀត ។ ក្នុងនោះ ឯកឧត្តម សា​រ៉ា​យ ធុន បាន​មានប្រសាសន៍ថា ការ​ប្រារព្វ​បើក​អនុសំវច្ចរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​លើក​ទី​២៥​នេះ ដើម្បី​បូក​សរុប​និង​ពិនិត្យមើល​លទ្ធផល​នៃ​ការអនុវត្ត​សង្ឃ​កន្លង​មក​ទៅនេះ​និង​ពិភាគ្សា​ពិគ្រោះ​យោបល់​លើ​ការងារ​ព្រះពុទ្ធសាសនា​នា បច្ចុប្បន្ន​នេះ​សំដៅ​ពង្រឹង​រចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ ដែល​មាន​ស្រាប់ ធ្វើឲ្យ​វិ ស័យ​ព្រះពុទ្ធសាសនា​មានការី​ក​ចម្រើន ជាទី​គោរពបូជា​របស់​ព្រះពុទ្ធ​បរិស័ទ្ធ ដើម្បី​ធានា​ដ់​សេចក្តីថ្លៃថ្នូរ​គង់វង្ស​ស្ថិរភាព យូរអង្វែង​នៃ​ព្រះពុទ្ធសាសនា ពង្រឹង​ប្រតិបត្តិ​ធម៌ វិន័យ របស់ព្រសង្ឃ និង​ពុទ្ធបរិស័ទ​ដើម្បី​ពង្រឹងគុណភាព​ពុទ្ធិកសិក្សា​ដើម្បី​អនុវត្តន៍​ធនធាន​បព្វជិត ពុទ្ធសាសនិក​លើក​លើក​កំពស់​កិត្យានុភាព​របស់​ព្រះពុទ្ធសាសនា​ដែល​ជា​សា​នា​របស់​រដ្ឋ​ពង្រឹង​តួនាទី​ភារកិច្ច​របស់​ព្រះសង្ឃ​និង​វត្ត​អារាម ។​

​ឯកឧត្តម សា​រ៉ា​យ ធុន បាន​បញ្ជាក់ទៀតថា ជា​ការពិត​ណាស់​កា​រីក​ចម្រើន​របស់​ពុទ្ធចក្រ និង​អាណាចក្រ​ត្រូវ​ដើរតួនាទី​ទម្ទឹមគ្នា ទៅវិញទៅមក ជា​ការចាំបាច់ ។​ជាក់ស្តែង​ព្រះពុទ្ធសាសនា​បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការលើក​កំពស់ ការអប់រំ​ចរិយា​ធម៌ សីលធម៌​សង្គម​និង​កសាង​សមិទ្ធិផល​ផ្សេងៗ ជូន​សង្គមជាតិ​ផងដែរ ។​

​ឯកឧត្តម សា​រ៉ា​យ ធុន បាន​បញ្ជាក់ទៀតថា ក្រោយ​ថ្ងៃ​រំដោះ វត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​៤.៨៧២​វត្ត​មាន​ព្រះសង្ឃ​៦៩.១៩៩​អង្គ ហើយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​វត្ត​២៣៨​វត្ត ព្រះសង្ឃ​សរុប​មាន​ចំនួន​៣.៦២៨​អង្គ កន្លងមក ព្រះសង្ឃ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​វិស័យ ហេ​ដ្ឋា​រចនា​សព៏​ន្ធ​សង្គម ការងារ​សង្គមកិច្ច ដូចជា​កា​កសាង​ផ្លូវ​ថ្នល់ ស្ពាន សាលារៀន វត្ត​អារាម និង​ការអប់រំ​សីលធម៌ ចរិយា​ធម៌​គុណ​ធ​ម៍​ដល់​ពុទ្ធបរិស័ទ​ផងដែរ​។​ឯកឧត្តម សា​រ៉ា​យ ធុន​បាន​ក្រើនរំលឹក​ដល់​ព្រះសង្ឃ អាចារ្យ គណៈកម្មកា​ក្នុង​វត្ត​អញ្ចាញ​ទាំងអស់​ក្រោយពី​បាន​ទទួល​បច្ច័យ​ពី​ពុទ្ធបរិស័ទ​ហើយ​ត្រូវ​យក​ទៅ​កសាង​ក្នុង​វត្ត​នេះ​វិហារ​និង​សាលាឆាន់​ឲ្យចំ​គោលដៅ​មិន​ត្រូវ​ឲ្យមាន​អធិករ​ក្នុង​វត្ត​ជា​ដាច់ខាត​បច្ច័យ​ដែល​បានមកពី​ពុទ្ធបរិស័ទ​ចូលក្នុង​ពិធី​បុណ្យគឋិន​ទាន​ផ្សេងៗ​នោះ ត្រូវ​ប្រើ​ក្នុង​ចំណូល​ចំណាយ​ឲ្យមាន​ខ្ទង់​ត្រឹមត្រូវ ហើយ​មិន​ត្រូវ​បែកបាក់​សាមគ្គី​គ្នា​នៅក្នុង​វត្ត មិន​ត្រូវ​ប្រកាន់​បក្សពួក​នេះ បក្សពួក​នោះ​ជាដាច់ខាត  ដើម្បី​ប្រែក្លាយ​ទី​វត្ត​អារាម ជា​កន្លែង​ថ្នាល​បណ្តុះបណ្តាល​មនុស្ស​ជំនាន់​ក្រោយ​ឲ្យក្លាយ​ទៅ​ជា​ធនធានមនុស្ស​ដែល​ជាតិ​ត្រូវការ​ចាំបាច់ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រារព្វ​បើក​អនុសំវច្ចរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​លើក​ទី​២៥ មាន​ធ្វើ​ពិធី​រាប់​បាត​ដល់​ព្រះសង្ឃ​ដែល​បាន​ចូលរួម​មាន​ចំនួន ២៤៩ អង្គ​ផង​ដែរ ៕
​ចាន់ ដា​រ៉ា​

IMG-20170224-WA0046 IMG-20170224-WA0043

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!