ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ម្នាក់នៅនិងកន្លែង និងរបួសស្រាល២នាក់ទៀតដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបោះពួយដូចហោះទាំងយប់ងងឹតទៅបុកនិងរថយន្តធំពីក្រោយពេញទំហឹងនៅវេលាម៉ោង2.30 យប់ចូលថ្ងៃទី23 ខែកុម្ភ: ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងជើងជាប់វេទិកាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ
៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្តីទីក្រុងសិរីសោភ័ណ បានឲ្យដឹងថានៅមុនពេលកើតហេតុនោះមានម៉ូតូ១គ្រឿងម៉ាកគ្លិច ពណ៌ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ 1L-1350 បើកដោយឈ្មោះ ប៉ក់ ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិតាសុក សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនិង អ្នករួមដំណើរ២នាក់ទៀត១ឈ្មោះ យ៉ងភេទប្រុសអាយុ១៨ឆ្នាំ ២ឈ្មោះ ឈុន ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិតាសុខ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមសនជ័យបើកដូចហោះក្នុងសភាពងងឹកពីលិចទៅកើតលុះបើកមកដល់ចំណុចកើតហេតុស្រាប់តែបើកទៅបុកពីក្រោយរថយន្តធុន
ធំម៉ាក Nissan us ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A2592 បើកដោយឈ្មោះ ហួតគីមតួ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យពេញទំហឹងបណ្តាលឲ្យឈ្មោះប៉ក់បោកទៅនិងកាងរថយន្តបណ្តាលឲ្យស្លាប់ភ្លាមនៅនិងកន្លែងចំណែកយង់និងឈ្មោះឆុនរបួសស្រាលក្រោយពីកើតហេតុ រួចជនរងគ្រោះត្រូវប្រជាពលរដ្ឋនៅទីនោះជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដើម្បីសង្គ្រោះជីវិតភ្លាមផងដែរ។ចំណែករថយន្តនិងម៉ូតូសមត្ថកិចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីដោះស្រាយនៅពេលក្រោយ ។ រីឯសពត្រូវបានក្រុមគ្រួសារយកទៅផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចាន់ ដារ៉ា