ខេត្តឧត្តរមានជ័យ៖ រឿងនៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧មន្ត្រីមានតួនាទីប្រចាំច្រក របៀងព្រំដែនភូមិជប់គគី ឃុំអម្ពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ(កម្ពុជា)ឈមស្រុកសាយតាគូ ខេត្តបូរីរាំ (ថៃ) កើតជម្លោះផ្អើលដល់ ប្រ់ជាពលរដ្ឋខ្មែរ ពលរដ្ឋថៃនិងភ្ញៀវបរទេសគឺរឿងចែកលុយគ្នាមិនត្រូវចំពឡការលកើសំបុត្រចូលប្រទេថៃ និងរឿងប្រធានស្នាក់ការប្រចាំច្រកមួយនេះក្តោបសេដ្ឋកិច្ចទាំងមូលមិនអោយរបេះ។
បើតាមមន្ត្រីប្រចាំច្រកជប់គគីបានបង្ហើបអោយដឹងថា រឿងជម្លោះនេះបានបង្កឡើង រវាងមន្ត្រីប្រធានច្រកនិងមន្ត្រីយោធាទំនាក់ទំនងព្រំដែនដែលមានតួនាទីប្រចាំច្រកមួយនេះដែរ បានកើតឡើង ខណៈប្រធានច្រក ដែលតំណាងអោយខេត្តក្តោបក្តាប់ប្រាក់់បន្តិចបន្ទូចដែលប្រមូលបានពីកម្លាំងញើសឈាមពលរដ្ឋរកស៊ីដឹកបន្លែផ្លែនិងឆ្លងដែនក្តោបទុកម្នាក់ឯង ទើបបែករឿងធ្លាយមានការឈ្លោះប្រកែកជេរគ្នាកើតឡើង។
ពាក់ព័ន្ធករណើយនេះលោក យឿន វិបុល ប្រធានច្រកបាននិយាយប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា ឈ្លោះប្រកែកជេរគ្នា រវាងមន្ត្រីប៉ូលីសព្រំដែន និងមន្ត្រីទាហានទំនាក់ទំនងព្រំដែននេះ គឺមន្ត្រីម៉ូលីសព្រំដែនអ្នកលក់សំបុត្រអោយប្រជាពលរដ្ឋចេញចូលទៅផ្សារថៃ តែមន្ត្រីទាហានទំនាក់ទំនងព្រំដែនមិនអនុញ្ញាតអោយលក់ ទើបមានការឈ្លោះប្រកែកជេរគ្នានៅមុខច្រកតែម្តង ។
លោកបាននិយាយបន្តទៀតថា រឿងនេះលោកបានរាយការណ៍ជូនអភិបាលខេត្តរួចហើយ។
គួរបញ្ជាក់ថា ៖ រឿងជម្លោះរវាងមន្ត្រីនិងមន្ត្រីប្រចាំច្រកខាងលើនេះ ប្រសិនបើថ្នាក់ដឹកនាំខេត្តមិនដោះស្រាយអោយទាន់ពេលវេលានោះទេ រឿងមួយនេះនិងកើតជម្លោះរីករាលកាន់តែធំនូវថ្ងៃខាងមុខ ៕