0

​សមត្ថកិច្ច​ជំនាញ​និង​លោក នង ទន់​ណា​រី អភិបាលស្រុក​អូ​រាំង រង​ការរិះគន់​មិន​បង្ក្រាប​បទល្មើស ព្រៃឈើ​

​សមត្ថកិច្ច​ជំនាញ​និង​លោក នង ទន់​ណា​រី អភិបាលស្រុក​អូ​រាំង រង​ការរិះគន់​មិន​បង្ក្រាប​បទល្មើស ព្រៃឈើ​

ខេត្ត​មណ្ឌលគិរី ៖ សមត្ថកិច្ច​ជំនាញ​និង​លោក នង ទន់​ណា​រី អភិបាលស្រុក​អូ​រាំង រង​ការរិះគន់​មិន​បង្ក្រាប​បទល្មើស ព្រៃឈើ អសមត្ថភាព ចាប់បាន​តែ​ឈើ​ប្រជាពលរដ្ឋ​ដឹក​មក​ធ្វើ​ផ្ទះ ជា​រៀងរាល់ យប់​ថ្ងៃ គេ​សង្កេតឃើញ សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​ភូមិ​អណ្តូង​ក្រឡឹង និង​ភូមិ​ពូ​ហ្យា​មដឹក​តាមរយ​:​ម៉ូតូ​នឹង​រថយន្ត​ជាដើម មិនដែល​ឃើញ​ចាប់​បង្ក្រាប​ម្តងណា​ទេ​សង្ស័យ​ត្រូវរ៉ូវ​គ្នា​។​

​ក្នុង​មួយ​យប់ៗ​រថយន្ត​ដឹកឈើ​មិន​ក្រោម​ពី​១៥​គ្រឿង​នោះ​ទេ​មាន​រថយន្ត​កាមរី​ហើម កាមរី​គូថ​ស្វិត លិ​ស​ស៊ីស កាមរី​បា​ឡែន វី​ឯ​ម៉ូតូ​ដឹកឈើ​វិញ​មិន​ក្រោម​ពី​១៥​ទៅ​២០​គ្រឿង​ឡើយ​។​

​ឈ្មួញ​ដឹក​ឈើ​មាន​ខ្នងបង្អែក​ជា​មន្ត្រី​ដែល មានអំណាច ធ្វើ​ការដឹកជញ្ជូន​ឈើ ចេញ​ទៅ​ប្រទេស​វៀតណាម ជា​រៀងរាល់ថ្ងៃ ដោយ មិន​ខ្លាចញើឺត​សមត្ថកិច្ច​អ្វី​បន្តិ​ចឡើយ ។​

​ពលរដ្ឋ​សំណូមពរ​ដល់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ពិនិត្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដែល​ឈរជើង​នៅក្នុង​ស្រុក​អូររាំង​និង​ចាត់វិធានការ​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​កុំឲ្យ​កើត​មាន​តទៅទៀត ៕

 

IMG-20170223-WA0040 IMG-20170223-WA0045

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!