ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក បង្ក្រាប ករណីកាន់កាប់រក្សាទុក ដឹកជញ្ជូន ឬជូញដូរសាធាតុញៀន ខុសច្បាប់ចំនួន២ករណី ឃាត់ខ្លួនស្ត្រីសង្ស័យ២នាក់ ថ្នាំញៀន (យ៉ាម៉ា) ចំនួន២១៧គ្រាប់ និងសម្ភារ:មួយចំនួនទៀតក្និងបទល្មើសជាក់ស្តែង នៅថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៧។
ករណីទី១ ៖ នៅចំណុចភូមិ-ឃុំ- ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនស្ត្រីសង្ស័យបានម្នាក់ ឈ្មោះ ចាន់ រឿម អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។ដកហូតវត្ថុតាង ១ថ្នាំគ្រាប់សញ្ញាWY លើគ្រាប់ថ្នាំពណ៍ស្លាទុំ រាងមូលសំប៉ែត សង្ស័យមានសាធាតុញៀនចំនួន១៨គ្រាប់។២.រថយន្តមួយគ្រឿងម៉ាកCary ឆ្លាម ពណ៍ខ្មៅ ផ្លាកលេខបាត់ដំបង 2A.0624។
ករណីទី២ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបន្តធ្វើការស្រាវជ្រាវ បង្ក្រាបជាក់ស្តែង១ករណីទៀត ករណីកាន់កាប់រក្សាទុក ដឹកជញ្ជូន ឬជូញដូរសាធាតុញៀន ខុសច្បាប់ ដោយស្ត្រីសង្ស័យបានយកថ្នាំញៀនរុំនិងការ៉ុងគាប់ទុកក្នុងដីនៅក្រោយផ្ទះ។
សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័័យបានម្នាក់ឈ្មោះ អយ នាង អាយុ២៨ឆ្នាំ មានទីលំនៅ នៅចំណុចភូមិភ្នំថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ។ ដកហូតវត្ថុតាង 1.ថ្នាំគ្រាប់សញ្ញាWY លើគ្រាប់ថ្នាំពណ៍ស្លាទុំរាងមូលសំប៉ែតសង្ស័យមានសាធាតុញៀនចំនួន១៩៩គ្រាប់។
2.ទូស័ព្ទដៃម៉ាក HIYA. ពណ៍ផ្កាឈូក ចំនួន១គ្រឿង។
បច្ចុប្បន្នស្ត្រីសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ សម្ថកិច្ច យើងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕