0

​នៅផ្ទះ​ឈ្មោះ ថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍​ស្រែគរ សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ដកហូត ឈើប្រណិត​ជាង​៤០០​ដុំ​

​នៅផ្ទះ​ឈ្មោះ ថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍​ស្រែគរ សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ដកហូត ឈើប្រណិត​ជាង​៤០០​ដុំ​

ខេត្ត​ស្ទឹងត្រែង​៖ នៅផ្ទះ​ឈ្មោះ ថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍​ស្រែគរ សមត្ថកិច្ច​ចម្រុះ ចុះ​ឡោមព័ទ្ធ​បង្ក្រាប​ដកហូត ឈើប្រណិត​ជាង​៤០០​ដុំ កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅត្រង់​ចំណុច​ផ្ទះ​មេ​ប៉ុស្តិ៍​ស្រែគរ ស្ថិតក្នុង​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង​។​

​សមត្ថកិច្ច​ដែល​បាន​ចុះ​បង្ក្រាប​ឈើប្រណិត​ខុសច្បាប់​នោះ​បាន ឱ្យដឹងថា ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​ខាងលើ មានឈ្មោះ ថា​យ ស៊ុន​អី​ុ ដែល​មាន​តួនាទី​ជា​មេ​ប៉ុស្តិ៍​ស្រែគរ​។

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា មេ​ប៉ុស្តិ៍​រូប​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មាន​តួនាទី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដែល​ខុសច្បាប់ តែ​ផ្ទុយទៅវិញ​បែរ​ជា​ប្រព្រឹត្ត្ត​បទល្មើស​ខ្លួនឯង កាង​ឈ្មួញ​រកស៉ី​ឈើ​នឹង​រកស៉ី​ឈើ​យក​មក​ស្តុប​ទុក ដើម្បី​លក់​បន្ត​ខុស​នឹង​ច្បាប់ ដែល​ផ្ទុយ​ទៅ​និង​បទ​បញ្ចា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​នឹង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដកខ្លួន​ឱ្យ​ឆ្ងាយ​ពី​បទល្មើស​គ្រប់​ប្រភេទ បើ​មន្ត្រី​ណា​នៅ​តែ​ប្រព្រឹត្តិ​លោក​នឹង​ចាត់ការ​ទៅតាម​ច្បាប់​ដោយ​មិន​យល់យោគ​ឡើយ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា​ផ្ទះ​មេ​ប៉ុស្តិ៍​ខាងលើ​មាន​ផ្ទុក​ឈើ​ប្រណីត​ខុស​ច្បាប់​ជាច្រើន​កុំ​នរ​ជាច្រើន​ដុំ ខណៈពេល​នោះ​កម្លាំង​ចម្រុះ​បាន​ចុះ​ឡោម​ព័ទ្ធ​នៅ​ទីតាំង​ខាងលើ​នោះ​ភ្លាមៗ​តែម្តង ហើយក៏​បាន​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់ ដាក់​នៅ​តាម​កម្ពោត​ព្រៃ​ជា​ច្រើន​កន្លែង ក្នុង​បរិវេណ​ផ្ទះ​របស់​លោក​មេ​ប៉ុស្តិ៍ ឈ្មោះ​ថា​យ ស៊ុន​អ៉ី ក្រោយមក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស លោក​ទិត្យ វី ជា​នាយ​សង្កាត់​ក៏​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ឈើ​ទាំងនោះ ដោយ​មាន​ទទួលស្គាល់​ពី​ម្ចាស់ផ្ទះ តែ​ខណៈពេល​នោះ​ដែរ​គឺ លោក​មេ​ប៉ុស្តិ៍​មិន​បាន​នៅផ្ទះ​នោះទេ ។​

​បច្ចុប្បន្ន​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើនេះ  នៅ​ល្ងាច​ថ្ងៃទី​២២​ខែ​កុម្ភ​:​ឆ្នាំ​២០១៧ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការដឹកជញ្ជូន​យក​មក​ក្សា​ទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​សង្កាត់​ក្បាលរ​មាស​ស្រែគរ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

VID-20170223-WA0049_6506 VID-20170223-WA0046_2919 VID-20170223-WA0047_7171

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!