ខេត្តមណ្ឌលគិរី៖ រថយន្តប្រភេទបង្កង់ចំនួន៧គ្រឿងនិងជនសង្ស័យ៧នាក់ក្នុងនោះមានជនជាតវៀតណាមផងដែរ ទន្រានព្រៃឈើ
នៅ តំបន់អភិរក្សដែនជម្រកសត្វព្រៃកែវសីមាត្រូវ កំលាំងកងរាជអាវុធហត្ថផ្ទៃប្រទេស និងមន្ត្រីបរិស្ថានចុះបង្ក្រាបបាននាព្រឹក ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧ នៅ ចំណុចអូរហុចនិងអូរដាក់កា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមប្រភពប្រាប់ថា រថយន្តទាំងនោះព្រមទាំងមនុស្ស ជនជាតិវៀតណាម៧នាក់ កំពុងតែកាប់និងដឹកជញ្ជួនឈើនៅចំណុចអូរហ៊ុច អូរដាក់ការស្ថិតក្នុងភូមិសាស្ត្រតំបន់អក្សភិរក្សជីវៈសត្វនឹង ព្រៃកាពារខាងលើក៏ត្រូវបានអាវុធហត្ថផ្ទៃប្រទេសដែលដឹកនាំដោយលោក ហុង វិណុ អាវុទ្ធហត្ថផ្ទៃប្រទេស ចាប់បង្ក្រាបតែម្តង។
វត្ថុតាងនិងក្រុមសង្ស័យត្រូវបានប្រគល់ឲ្យមន្ត្រីបរិស្ថានចាត់ការបន្តតាមផ្លូវច្បាប់ ៕