ខេត្តបាត់ដំបង ៖ កម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះអនុវត្តដីកា បង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពជនរងគ្រោះ។ កិច្ចប្រតិបត្រិការណ៍ធ្វើឡើង វេលាម៉ោង ០៩និង៤០នាទី ថ្ងៃទី២២.០២.២០១៧ នៅចំណុចភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនដែលចាប់ខ្លួនតាមដីកាមានឈ្មោះ ឃឹម រុំ ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ករណីលួចមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពជនរងគ្រោះ (លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចរោងចាំចំការ នៅខាងកើតស្ដង់លក់កសិផល សុកាន់យ៉ា ចម្ងាយប្រហែល ១០០០ម៉ែត្រ កាលពីថ្ងៃទី ២៧.ខែវិច្ឆិកា.ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ។
ចំពោះបុរសសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បាននាំខ្លួនបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីវិធី៕