0

សម្តេច​តេជោ ហ៊ុន សែន ​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ទូទាំង ប្រទេស​យល់​ដឹង​អោយ​ច្បាស់​អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេជោ ហ៊ុន សែន ​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ទូទាំង ប្រទេស​យល់​ដឹង​អោយ​ច្បាស់​អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ភ្នំពេញ ៖ ថ្លែង​នៅ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ  កាលពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ  សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយបាន​យល់ដឹង ច្បាស់​អំពី គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន គឺ​មិនមែន​ជា​របស់​រដ្ឋ​ទេ​។

​សម្តេច​តេជោ អំពាវនាវ​ដល់​វិទ្យុ ទូរទស្សន៍ កាសែត និង​សារព័ត៌មាន​អន​ឡាញ (Online) ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ដាក់​នៅក្នុង​ទំព័រមុខ ។ ព្រមទាំង​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ត្រូវ​រៀបចំ​សម្លេង​ខ​ល​ធូន (Call Tune) ដើម្បី​ផ្សព្វផ្សាយ​អោយបាន​យល់ដឹង គ្រប់ៗ​គ្នា ។​

​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មួយចំនួន​ធំ​បាន​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ហើយ​គិត​ថា​ជា​គ្រឹះស្ថាន​របស់​រដ្ឋ ។ ប៉ុន្តែ​តាម​ការពិត​ទៅ គ្រឹះស្ថាន​ទាំងអស់នោះ គឺ​ជា​គ្រឹះស្ថាន​ឯកជន​សុទ្ធសាធ ។ បញ្ហា​ធ្ងន់ធ្ងរ​បំផុត​គឺ ប្រជាជន​អ្នក​ខ្ចី​ប្រាក់​ទាំងនោះ គ្មាន​ប្រាក់​សង ហើយ​ត្រូវ​គេ​រិបអូស​ផ្ទះ​សម្បែង ដែល​ករណី​នេះ អាច​នឹង​មាន​ការភ័ន្តច្រឡំ ៕

 

hunsen621

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!