0

​បុរស​២​នាក់​ស្រវឹង​បើកបរ​ម៉ូតូ​លឿន​ពេក​ដួល​ស្លាប់​ទាំង​២​នាក់​

​បុរស​២​នាក់​ស្រវឹង​បើកបរ​ម៉ូតូ​លឿន​ពេក​ដួល​ស្លាប់​ទាំង​២​នាក់​

ឧត្តរមានជ័យ ៖ ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់​ទាំង​ស្រវឹង​ជោគជាំ បើក​លឿន​ពេក​វ៉ា​ម៉ូតូ​រថយន្ត​ដួល​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១​រំលង​អាធា​ត្រ​ឈានចូល​ថ្ងៃទី​២១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ ត្របែក សង្កាត់​បុស្បូវ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​នគរបាល​បានឲ្យដឹងថា បុរសរងគ្រោះ​ទី​១​ឈ្មោះ​ចាន់ ថូ​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ​ចាស់ ឃុំ​បេង​ស្រុ​​ក​បន្ទាយ​អម្ពឹល ខេត្ត​ឧត្តរមានជ័យ មុខរបរ​ទាហាន​អង្គភាព​កងពលតូច​អន្តរាគមន៍​​លេខ​៥ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វេវ C១០០ ពណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ ឧត្តរមានជ័យ​​១B៦៤.៧៧ ។​ទី​២​ឈ្មោះ​ចាន់ សុផល​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​​ឃុំ​ជាមួយ​គ្នា​ជនរងគ្រោះ​ខាងលើ​។​

​បើ​តាម​មន្ត្រី​ប៉ូលីស​ក្រុង​សំរោង​បាន​ឱ្យដឹងថា បន្ទាប់ពី​បាន​ទទួល​ព័ត​មាន​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង នៅ​ដងផ្លូវ​ជាតិ​លេខ​៥៦​ចម្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៧​នឹង​១០៨​ក្នុង​ភូមិ​ឃុំ​ខាងលើ សមត្តកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​ធ្វើ​ការត្រួត​ពិនិត្យ​​ឃើញថា គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ដោយសារ​តែ​ស្រវឹង​ហើយ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​​លឿន​ពេក​ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ ។ ក្រោយពី​បាន​ពិនិត្យ​រួច​សមត្តកិច្ច​បាន​ប្រគ​​ល់សាក​សព​ទៅ​ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

IMG-20170221-WA0006 IMG-20170221-WA0008 IMG-20170221-WA0010

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!