ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង១៥និង:៣០នាទីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រជាពលរដ្ឋ ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់លើជ្រាំងទន្លេរជិតគល់ស្ពានមេគង្គ ត្រង់ចំណុចជ្រាំងទន្លេរមេគង្គ ទល់មុខវត្តព្រះអង្គធំ ស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
ជនរងគ្រោះមានសម្បុរខ្មៅស្រអែម អាយុប្រហែលជាខ្ទង់៣០ឆ្នាំស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវក្រឡាការ៉ូ ដៃវែង.ពណ៌ស ព្រមទាំងមួក ខ្ទឹមំពងមួយថង់ និង លុយខ្មែរមួយចំនួនផងដែរ។សូមបញ្ជាក់ផងដែរថា:មកទល់ពេលនេះ សពជនរងគ្រោះនៅ មិនទាន់មានអ្នកណាស្គាល់អត្តសញ្ញាណនៅឡើយទេ។
ចំពោះករណីខាងលើនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាបុរសរងគ្រោះអាចនឹងស្រវ៉ឹងស្រា រឺក៍ អាចនឹងខ្យល់គរផងក៍មិនដឹង ទើបរអិលជើងដួល បោកក្បាលទៅនឹងកំពុងដរ៍ដែលនៅក្បែរនោះស្លាប់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងអំពាវនាវរកសាច់ញាតិដលម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕