ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ម្នាក់នៅនិងកន្លែង និង៣នាក់រងរបួសធ្ងន់ស្រាល ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ១គ្រឿង ទំនងស្រវឹងឌុបគ្នា៣នាក់ក្នុងល្បឿនលើន បើកទៅបុកត្រចៀកស្ពានដួលប្រកាច់ពេលលើស្ពានបណ្តាលឲ្យស្លាប់១របួសធ្ងន់និងស្រាល៣នាក់នៅវេលាម៉ោង3.25នាទីយប់ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវជាតិលេខ6ត្រង់ចំណុចស្ពានកក់ស្ថិតក្នុងភូមិជប់ឃុំជប់វារីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកព្រះនេត្រព្រះបានឲ្យដឹងថានៅមុនពេលកើតហេតុនោះមាន១ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេរី2017ពណ៌ខ្មៅស្លាកលេខបន្ទាយមានជ័យ1H.9129ទំនងជាស្រវឹងបើកក្នុងល្បឿនលឿនក្នុងស្ថានភាពងងឹកលុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែបើកទៅបុកត្រចៀកស្ពានពេញទំហឹងធ្វើឲ្យដួលបោកទៅនិងស្ពានបណ្តាលឲ្យឈ្មោះពេទ្យ ប៊ុននី ប្រុស អាយុ១៨ ឆ្នាំរស់នៅភូមិសំរោងពេនឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យោបាក់ដៃឆ្វេងរបួសធ្ងន់ចំណែកអ្នករួមដំណើរ៣នាក់ទៀត១ឈ្មោះថាំង ថមប្រុសអាយុ១៨ឆ្នាំរស់នៅភូមិសំរោងពេនឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ ២ឈ្មោះថុត លុយប្រុសអាយុ១៨ឆ្នាំរស់នៅភូមិតាបែកឃុំបន្ទាយនាងស្រុកមង្គល
បូរី របួសស្រាល ៣ ឈ្មោះតាប់ ប៉ានប្រុសអាយុ១៨ឆ្នាំរស់ នៅភូមិយីឡិឃុំបន្ទាយនាងស្រុកមង្គលបូរី របួសធ្ងន់ ។
ក្រោយពីកើតហេតុរួច អ្នករងរបួសទាំង៣នាក់ត្រូវបានប្រជាពលរដ្ឋនៅទីនោះដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកមង្គលបូរីដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯ ម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកព្រះនេត្រព្រះដើម្បៅដោះស្រាយនៅពេលក្រោយ ៕
ចាន់ដារ៉ា