បាត់ដំបង ៖ បុរសម្នាក់លក់ដី១កន្លែងអោយ២ម្ចាស់បោកប្រាស់អជ្ញាធរភូមិឃុំបានប្រាក់រត់គេចខ្លួនត្រូវនគរបាលខេត្តបាត់ដំបងសហការខេត្តរតនគីរីឃាត់ខ្លួនតាមដីកា កាលពីវេលាម៉ោង៧និង៥០នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៤នៅភូមិឃុំម៉ាលីកស្រុកសណ្តូងមាសខេត្តរតនៈគីរី។
យោងតាមខ្លឹមសារដីកាលេខ៤០៧ដបខ ចេញដោយលោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ បង្គាប់អោយចាប់ឃុំខ្លួនឈ្មោះ គង់ គឿន ភេទប្រុសអាយុ៤៣ឆ្នាំ របរធ្វើចំការនៅភូមិបុសខ្នោរស្រុកចំការលើខេត្តកំពង់ចាម បច្ចុប្បន្ន(២០១៣) រស់នៅក្រុមទី៧ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មាន ប្រពន្ធឈ្មោះភួងច្រឹប និងមានកូន២នាក់ ។
ជនជាប់ចោទពីបទលួចលក់ចលនវត្ថុអ្នកដ៏ទៃប្រព្រឹត្តនៅភូមិតាសាញជើងឃុំតាសាញស្រុកសំឡូតខេត្តបាត់ដំបងកាលពីថ្ងៃទី០២ខែមិនាឆ្នាំ២០១៣បទល្មើសដែលមានចែងអោយផ្តន្ទាទោសតាមមាត្រា២៥៤នៃច្បាប់ភូមិបាល ។ ១ បង្គាប់អោយចាប់ខ្លួនឈ្មោះគង់គឿន(មានសាវតាជាតិខាងលើ)មកប្រគល់ជូនតុលាកាសារមីចាត់ការតាមច្បាប់ ។ ២បង្គាប់អោយមន្ទីរឃុំខ្លួន ធ្វើការទទួលឃុំជនត្រូវ ចោទ និងនាំមកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរនាថ្ងៃបន្ទាប់ជាកំហិត។
ជនជាប់ចោទបានអោយដឹងថា កាលពីឆ្នាំ២០១៣ ខ្លួនបានលក់ដី១កន្លែងនៅភូមិតាសាញជើងឃុំតាសាញស្រុកសំឡូតខេត្តបាត់ដំបង ក្រោយមកលែងប្រពន្ធដើមឈ្មោះ ភួង ច្រឹប រត់មកនៅខេត្ត រតនៈគីរីយកប្រពន្ធ១ទៀតឈ្មោះមុំសោភាអាយុ២២ឆ្នាំ ។
ពាក់ព័ន្ធករណីនេះលោកជូនថេងមេឃុំតាសាញបានអោយដឹងថាជនជាប់ចោទបានលក់ដី១កន្លែងអោយមនុស្ស២នាក់ដោយជននេះប្រើល្បិចបោកប្រាស់មេឃុំក្រុមប្រឹក្សានិងសមត្ថកិច្ចមូលដ្ឋាន។
លើកដំបូងដីចំនួន៧ហិកតាជនជាប់ចោទបានលក់អោយទៅឈ្មោះទាវសៀវមីក្នុងតម្លៃ៦៥០០ដុល្លាដោយធ្វើសំបុត្រផ្ទេរសិទ្ធនៅសាលាឃុំតែប្រាក់មិនដឹងប្រគល់អោយម្ចាស់ដីដោយរបៀបណាទេ។ លុះក្រោយមកទៀតឈ្មោះគង់គឿនបានស្រែកថាដីខ្លួនចំនួន៧ហិកតាមិនសមលក់តម្លែ៦៥០០ដុល្លាទេហើយអោយប្រាក់មិនគ្រប់ទៀត ដូច្នេះក្រដាស់ផ្ទេរសិទ្ធ ត្រូវហែកចោល ។ មិនបានប៉ុន្មានខែ ផង ឈ្មោះ គង់ គឿន បាននាំអ្នកទិញដីម្នាក់ទៀតឈ្មោះ សាន់ ជីម (នៅខេត្តកំពង់ចាម) មកធ្វើសំបុត្រផ្ទេរលក់ចំនួន១៤០០០ដុល្លា ដោយបើកប្រាក់នៅអង្គការអេស៊ីលីដាយកមកធ្វើការប្រគល់នៅ ចំពោះមេភូមិនិងមេឃុំ ។ បន្ទាប់មកឈ្មោះ ទាវ សៀវមី បានដាក់បណ្តឹងឈ្មោះ គង់ គឿន ពីបទលួចលក់ចលនវត្ថុអ្នកដ៏ទៃដី ។
នគរបាលអនុវត្តន៍ដីកាបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ គង់ គឿន ត្រូវបញ្ជូនទៅតុលាកាចាត់ការតាមនិតិវិធីនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ មិនអាចបង្អង់យូរបានទេ ៕