0

ប៉ុស្តិ៍អនុគណ​:​កម្មា​ការ​ចរាចរណ៍​ផ្លូវគោក​នៅ​សោម​ត្រក​ជំរឹត​ពលរដ្ឋ​យកលុយ​

ប៉ុស្តិ៍អនុគណ​:​កម្មា​ការ​ចរាចរណ៍​ផ្លូវគោក​នៅ​សោម​ត្រក​ជំរឹត​ពលរដ្ឋ​យកលុយ​

ខេត្ត​រតនគីរី​៖ ប៉ុស្តុ៍​អនុគណ​:​កម្មា​ការ​ចរាចរណ៍​ផ្លូវគោក​(​ជញ្ជីង​)​នៅ​សោម​ត្រក ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ បាន ជំរឹត​ពលរដ្ឋ​ដឹក​កសិផល​យកលុយ ទាំង​ថ្ងៃ​ទាំង​យប់​។​

​ក្រុម​អ្នក​ដឹក​កសិផល​បាន​ត្អូញត្អែរ​ថា​ពួគគាត់​បាន​ដើរ​ទិញ​ដំឡូង​មី​ស្ងួត​ពី​ប្រជាពលរដ្ឋ​ពី​ឆ្ងាយៗ​យកទៅលក់​នៅ​ទីផ្សារ​វៀតណាម​ដើម្បី​ឲ្យមាន​ទីផ្សារ​ដំឡូង​មី តែ​ខាង​ប៉ុស្តិ៍​ជញ្ជីង​(​អនុ​គណកម្មាការ​ចរាចរណ៍​ផ្លូវគោក​មិន​យោគយល់​ពេក​ខ្លះ​កាក់​រថយន្ត​ឲ្យ​កកស្ទះ​ពេញ​ផ្លូវ​យកលុយ​ថ្លៃ​ផ្លូវ​ក្នុង​១​ថយ​ន្ត​តូច​កែច្នៃ​៣​ម៉ឺន​រៀល រថយន្ត​ធំ​៦​ម៉ឺន​រៀល ដោយ​មិន​មាន​លិខិតស្នាម​ទេ ហើយ​ប៉ុស្តុ៍​ជញ្ជីង​ខាងលើ​ដាក់​ជា​ប្រចាំ​មិន​ថា​ថ្ងៃ​យប់​ឬ​ថ្ងៃ​បុណ្យ​ទាន​ទេ ។ រថយន្ត​គោយន្ត​ច្នៃ រថយន្ត​ធំ​ក៏​មិន​ដឹក​លើស​ទំងន់​អី​ដែរ ហេតុ​អី​គេ​យក​លុយ​ថ្លៃ​ដឹក​កសិផល​ដូច្នេះ​?​។​

​កសិផល​ដំឡូង​មី​ស្ងួត​កំពុង​ចុះថ្លៃ ពួគ​គាត់​ទិញ​ពី​កសិករ​១​តោន​តម្លៃ​៤​ម៉ឺន​៣​ពាន់​រៀល ហើយ​ថ្កៃ​ប្រេង​និង​កម្មករ​ក្នុង​១​ជើង​៤០​ម៉ឺន​រៀល ចំពោះ​គោយន្ត​ច្នៃ​ដឹក​បាន​៨​ទី​១០​តោន​(​បង់​ជញ្ជីង​៣​ម៉ឺន​រៀល ច្រកទ្វា​ច្រើន​ស្ថាប័ណ​១២​ម៉ឺន​រៀល​)​ដឹក​ទៅ​លក់​នៅ​វៀតណាម​បាន​១​តោន​តំលៃ​៤​ម៉ឺន​៨​ពាន់​រៀល​ថេរ យូរៗ​ម្តង​លក់បាន​១​តោន​៥​ម៉ឺន​រៀល ។ ហើយ​ពេល​ខ្លះ ឲ្យ​លុយ​គេ​មិន​គ្រប់​តាម​ការកំណត់​ក្រុម​ជញ្ជីង​មាន​ទីតាំង​ខាងលើ​បាន​កាយ​ចាក់​ដំឡូង​មីចោក​ពាសពេញ​ផ្លូវ មិន​ឲ្យ​ដឹក​បន្ត​ទៅមុខ​ទៀត​។ បើសិន​កន្លែង​ជញ្ជីង​ខាងលើ​យក​លុយ​តិចតួច ពួក​ខ្ញុំ​ក៏​សប្បាយចិត្ត​និង​រកស៊ី​ដែរ​។​

​ចំណែក​ឈ្មួញ​ឈើ​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​បាន​ពោល​ថា​កន្លែង​ជញ្ជីង​នៅ​សោម​ត្រក​(​អនុ​គណកម្មាការ​ចរាចរណ៍​ផ្លូវគោក​) ហេតុ​អី​ដាក់​ប៉ុស្តិ៍​យក​លុយ​ដែរ​ក្នុង​១​ជើង​បង់​ចំនួន​១២​ម៉ឺន​រៀល បើ​រថយន្ត​សាំ​យ៉ុង​ដឹក​បន្តុចបន្តួច​សំរាប់​ចិញ្ចឹម​ក្រពះ​ហើយ​មិន​លើស​ទំងន់​ផង ឲ្យតែ​ម៉ាក​នេះ​លេង​ចង់​រកស៊ី​ហើយ​។​

​ចំពោះ​ក្រុម​ប៉ុស្តិ៍​យកលុយ​នេះ អ្នកសារព័ត៌មាន​សួរ​ទៅ​មន្ត្រី​នៅ​ទីនោះ​ដើម្បី​បញ្ជាក់​ពី​បញ្ហា​យក​លុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​កសិផល ពួគ​គាត់​ថា​សួរ​ទៅ​លោក​មឿង​សា​រឹទ្ធ​ប្រធាន​ការិយាក័យ​ចរាចរណ៍​ផ្លូវគោក ព្រោះ​លោក​ប្រធាន​ជា​អ្នកគ្រប់គ្រង​។​

​ពាក់ព់័ន្ធ​ខាងលើ​លោក មឿង សា​រឹទ្ធ ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រតនគីរី បាន​ឆ្លើយ​ឆ្លងតាម​ទូរស័ព្ទ​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០១៧​ថា ចំពោះ​ប៉ុស្តិ៍​ខាងលើ​សូម​ទាក់ទង​ទៅ​លោក ឃឹម រ​មណី អនុប្រធាន​មន្ទីរ​សារ​ធា​រណ​:​ការណ៍​ជា​អ្នកគ្រប់គ្រង ចំណែក​កម្លាំង​នគរបាល​គ្រាន់តែ​ចូលរួម​សហការ​ប៉ុណ្ណោះ ។​

​ចំពោះ​លោក ឃឹម រ​មណី អនុប្រធាន​មន្ទីរ​សាធារណ​:​ការណ៍​បាន​ឆ្លើយឆ្លង​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​កាល​ម៉ោង​៤​និង​០៧​នាទី​រសៀល ថ្ងៃទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ទាំង​គំរោះគំរើយ​ថា «​អាណា​ថា​កន្លែង​ជញ្ជីង អាណា​ថា​កន្លែង​ជញ្ជីង​» រួច​បិទ​ទូរស័ព្ទ​ដោយ​មិន​បាន​ស្តាប់​ហេតុផល ។​

​នៅ​កន្លង​ពេល​ថ្មីៗ​នេះ កាល​ថ្ងៃទី​១៥ ខែ​កុម្ភ​: ឆ្នាំ​២០១៧ នាយឧ​ត្ត​មនាយ​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ក្រើនរំលឹក​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​ទាំងអស់​រឹតបន្តឹង​ការដាក់​ប៉ុស្តិ៍​អ​នាធិ​តេ​យ្យ​(​កុងត្រូលជជុះ​)​ជា​ពិសេស​លុប​បំបាត់​នូវ​ការដាក់​ប៉ុស្តិ៍​យក​លុយ​តាម​ផ្លូវ ៕

 

IMG_20170218_064537 IMG_20170218_064533 002

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!