ខេត្តស្ទឹងត្រែង ៖ ខណ:ពេល កងកម្លាំ កង វិស្វកម្មកម្ពុជាកំពុង ស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមក្រវ៉ាត់ព្រំដែនក្រវ៉ាត់ព្រំដែន កម្លាំងទាហា៑នឡាវ ប្រចាំខេត្តអាតតះ ជាច្រើននាក់បានកាន់អាវុធគ្រប់ដៃចូលមក រារាំង់ការស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមក្រវ៉ាត់ព្រំដែន ចំណុចអូតាឡាវ ក្នុងភូមិសាស្ត្រ ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង តាំងពីថ្ងៃទី ០៨ ដល់២០ខែកុម្ភ: ឆ្នាំ២០១៧។
ដោយសារតែខាង ទាហា៑នឡាវថែមកម្លាំងកាន់តែច្រើន ទើបខាងកម្លាំងប្រដាប់អាវុធការពារព្រំដែនកម្ពុជាយើង រួមមានកម្លាំទាហា៑នការពាព្រំដែនលេខ ១០១ និងកម្លាំងនគរបាលការពារព្រំដែនលេខ៧០១ រួមនិងកម្លាំងវិស្វកម្ម ចុះទៅណែនាំដល់ទាហា៑នឡាវមិនអោយនាំនូវអាវុធចូលមកក្នងទឹកដីកម្ពុជាទេ យ៉ាងណាខាងទាហា៑នឡាវគឺមិនឯកភាពតាមការសំណុំពររបស់យើងនោះទេ គេឆ្លើយថាគេធ្វើទៅតាមបទបញ្ជារបស់ថ្នាក់លើ ។
ខាងកម្លាំង កង វិស្វកម្មស្នើសុំថ្នាក់លើកម្ពុជា ថែមកម្លាំងមកជាបន្ទាន់ដើម្បីបន្តរស្ថាបនាផ្លូវតទៅទៀត ។ បច្ចុប្បន្នខាងកម្លាំងកងវស្វកម្ម បានស្ថាបនាផ្លូវយុទ្ធសាស្ត្រ ក្រវ៉ាត់ព្រំដែន ពីចំណុចដុងក្រឡរ ក្រុងស្ទឹងត្រែង ដល់ចំណុច អូតាឡាវ ស្រុកសៀមប៉ាង បានប្រវែងដល់ទៅ ១៥០ គីឡូម៉ែត្រ និង៤០០មែត្រ។
សូមបញ្ជាក់ថា ៖ចាប់តាំងពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧នេះ ក៍បានបន្តការស្ថាបនាផ្លូវបន្ថែមតិចបានប្រវែង៥១២មែត្រទៀត ចំណែកខាងទាហានឡាវ នៅតែរារាំងដាច់មិនអោយកងវិស្វកម្មយើងស្ថាបតាផ្លូវតទៅមុខទៀតបានឡើយនៅថ្ងៃទី២០ ខែកម្ភ: ឆ្នាំ២០១៧នេះ ។ ភាគីទាំងសងខាងបានផ្អាក រងចាំថ្នាក់លើចចារគ្នាដោះស្រាយនៅសប្តាហ៍ក្រោយ ៕