0

អាវុធ​ហត្ថ​ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ពី​បទ​គំរាមកំហែង​

អាវុធ​ហត្ថ​ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ពី​បទ​គំរាមកំហែង​

ខេត្ត​កំពង់ធំ​៖ អាវុធ​ហត្ដ​ឃាត់ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​តុលាការ នា​រសៀល ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​យក ឈ្មោះ ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង  ដើរ​គំរាម​យក​លុយ​ពី​ប្រជាពលរដ្ឋ​រកស៊ី​ខុសច្បាប់​។​

​ហេតុ​ការឃាត់ខ្លួន បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​និង​ផ្ទះ​ជនរងគ្រោះ​តែ​ម្ដង​ក្នុង​ភូមិ​បល្ល័ង្គ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​បុរស​សង្ស័យ​ឈ្មោះ ហ៊ុង ហេន អាយុ​៤៤​ឆ្នាំ រស់នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ហើយ​ជន​នេះ​តែងតែ​បោក​លុយ​ពី​ប្រជាពលរដ្ឋ​ជា​ញឹក​ញ៉ាប់ តាម​រូបភាព​ផ្សេងៗ ។​

​ចំណែក​លោក ព្រះរាជ​អ​ជ្ញា បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ព្រោះ​យកឈ្មោះ​ព្រះរាជ​អ​ជ្ញា ដើរ​ទៅ​គំរាម​គំហែង​ទារលុយ​ពី ប្រជា​ពល​រដ្ន​ចំនួន​៥០០​ដុល្លារ ជា​ថ្នូរ និង​ការមិន​ចាប់​ខ្លូន​(​កូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​លួច​ប្រើប្រាស់​ថ្នាំញៀន​)​កន្លងមក​។​

 

IMG-20170220-WA0050 IMG-20170220-WA0049

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!