ខេត្តបន្ទាយមានជ័យ៖ មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបើកវគ្គអប់រំសមត្ថភាព វិជ្ជាជីវៈ ដល់អាជីវករលក់ដុំនិងរាយសម្ភារៈកសិកម្មក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៧នេះនៅសាលប្រជុំក្នុងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិខ្លាកូនចាស់ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ពិធីនេះមានការចូលរួម ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកប៉ាងសុវណ្ណាសេដ្ឋប្រធានមន្ទីរកសិកម្មខេត្ត បន្ទាយមានជ័យ និងអាជីវករមកពីខេត្តប្រហែល៥០នាក់ ។ ក្នុងនោះ លោក ប៉ាង សុវណ្ណាសេដ្ឋ បានមានប្រសាសន៍ថា ការបើកវគ្គអប់រំសមត្ថភាពអំពីវិជ្ជាជីវៈដល់អាជីវករលក់សម្ភារៈកសិកម្មនាពេលនេះគឺជាលើកទី៧ហើយដែលមន្ទីរកសិកម្មខេត្តបានសហការណ៍ជាមួយនាយកដ្ឋាននិតិកម្ម កសិកម្មនៃក្រសួងកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ។ ហើយវគ្គបណ្តុះបណ្តាលនេះអនុវត្តនូវគោលការណ៍ណែនាំ លេខ១.៣៨៣ ក ស កចុះថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១១ និងលិខិតលេខ០៥០ ន ន ក កនផចុះថ្ងៃទី៥ខែមីនាឆ្នាំ២០១៥របស់នាយកដ្ឋានកសិកម្ម។ក្នុងនោះឯកឧត្តម លី សារី ក៏បានមានប្រសាសន៍ដែរថាវគ្គអប់រំសមត្ថភាព វិជ្ជាជីវៈ ដល់អាជីវករលក់ដុំនិងលក់រាយនៅសម្ភារៈកសិកម្ម ក្នុងខេត្តបន្ទាយមានជ័យនោះចង់ឲ្យអាជីវករទាំងអស់បានយល់ដឺងអំពីច្បាប់គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មឲ្យបានសីុជម្រៅដើម្បីឈានដល់ការអនុវត្តនិតិវិធីយុត្តិសាស្ត្រប្រកបដោយប្រសិទ្ធសភាពខ្ពស់ ។
ឯកឧត្តម លី សារី បានបញ្ជាក់ទៀតថាមន្ត្រីកសិកម្មក្នុងខេត្តបន្ទាយមានជ័យទាំងអស់ត្រូវចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំអំពីគ្រោះថ្នាក់និងហានិភ័យដែលអាចបង្កឡើងដោយការប្រើប្រាស់នៅសម្ភារៈកសិកម្មដល់សហគមន៍និងមូលដ្ឋាន ។ ហើយមន្ត្រីកសិកម្មទាំងអស់ត្រូវជួយតាមដានត្រួតពិនិត្យតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកអំពីសម្ភារៈកសិកម្ម ចំណីសត្វ ដែលនាំចូលមកលក់ក្នុងស្រុកខ្មែរដោយល្មើសច្បាប់គ្មានការត្រួតពិនិត្យនិងគ្មា នលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាបមរមាញ់និងនេសាទ។
ឯកឧត្តម លី សារីបានបញ្ជាក់ទៀតថា ឯកឧត្តមបានធ្វើការសំណូមពរឲ្យអាជ្ញាធរ ស្រុក ក្រុង ទាំងអស់ត្រូវចុះផ្សព្វផ្សាយនិងធ្វើការអប់រំណែនាំកសិករក្នុងមូលដ្ឋានឲ្យបានយល់ដឹងនិងត្រូវមានស្មា រតីប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ និងហានិភ័យដែលអាចបង្កឡើងដោយសម្ភារៈកសិកម្មជីកសិកម្ម ដោយប្រើប្រាស់សម្ភារៈកសិកម្មណាដែលធានាគុណភាពច្បាល់លាស់ និងមានសំបកវិចខ្ចប់ មានស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរដែលទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្រោយពេលនាំចូលនឹងនៅពេលចរាចរណ៍ចែកចាយប្រើប្រាស់ ។ ក្នុងនោះ លោក លី សារី បានឲ្យក្រុង ស្រុក មេឃុំ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការណ៍ឲ្យបានល្អ ប្រសើរមួយសមត្ថកិច្ច កសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអនុវត្តច្បាប់ និង បង្ក្រាប រាល់អំពើល្មើសច្បាប់ក្នុងការធ្វើអាជីវកម្មលក់ដូរសម្ភារៈ កសិកម្ម ពិសេសត្រូវចាត់វិធានការដ៏តឹងរឹងនិងត្រូវលប់បំបាត់ការធ្វើអាជីវកម្មឬការបង្កើតមូលដ្ឋានអាជីវកម្មសម្ភារៈកសិកម្មក្លែងគុណភាពនៅក្នុងមូលដ្ឋាន ខេត្តឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ផងដែរ ៕