0

ក្រឡាប់​ម៉ូតូ​កង់​៣ នៅ​ប្រទេស​ថៃ របួស​ព្រះសង្ឃ​ខ្មែរ​៥​អង្គ

ក្រឡាប់​ម៉ូតូ​កង់​៣ នៅ​ប្រទេស​ថៃ របួស​ព្រះសង្ឃ​ខ្មែរ​៥​អង្គ

ប្រទេស​ថៃ ៖  ក្រឡាប់ ម៉ូតូ​កង់​៣ ( ថុក ថុក )​របួស ព្រះសង្ឃ​ខ្មែរ​៥​អង្គ​មាន​ព្រះជន្ម​ចាប់ពី​២១ ដល់​២៧ វស្សា ដោយ​គាំង​គ្រឿង​ម៉ា​សុីន​រួច បុក​ទៅ​លើ​ជញ្ជាំង​បេតុង​យ៉ាង​ពេញទំហឹង  កាល​វេលា​ម៉ោង ១២ និង​៤៥ នាទី ថ្ងៃត្រង នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ  ឆ្នាំ​២០១៧ នៅត្រង់​ចំណុច​ផ្លូវ​អក្សរ​តេ  កែង​ផ្លូវ​ថាវ​សុ​រៈនិងផ្លូវ​រ៉ាច​នីកុន  ស្ថិត​នៅ​ខាងក្រោម​ស្ពាន​អាកាស  ដែល​មាន​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ក្នុង​ខេត្ត នគររាជ​សីមា  ប្រទេស​ថៃ ។

​ព័ត៌មាន​បាន​បន្តថា  នៅ​មុនពេល​កើតហេតុ​គឺ​មាន​ព្រះសង្ឃ​ចំនួន​៥​អង្គ  ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ  បាន​គង់នៅ​ឯ​ទី​អារាម​ក្នុងប្រទេស​ថៃ  បាន​និមន្ត​តាមរយៈ​ម៉ូតូ​កង់​៣  ក្នុង​ទិសដៅ​ទៅ​កាន់​មហាវិទ្យាល័យ មហា​ចុឡាឡុងកន  ដែល​ស្ថិតនៅ​ចំងាយ​ពី​ទីតាំង​កើតហេតុ ប្រមាណ ៦ គីឡូម៉ែត្រ ។​លុះ​នៅ​ពេល​ដែល​ម៉ូតូ​កង់​៣ កំពុងតែ​បើក​សុខៗ  ដល់​ត្រង់​ចំណុច​កើតហេតុ  ដែល​ផ្លូវ មាន​លក្ខណៈ​ជា​អក្សរ​តេ  ស្រាប់តែ​ម៉ូតូ​នោះ​ទំនងជា​មាន​បញ្ហា  ព្រោះ​ម៉ូតូ​លែង​ស្តាប់ ការបញ្ជា​របស់​ម្ចាស់​វា​ទៅហើយ  ធ្វើអោយ​ម៉ូតូ​នេះ​មិន​អាច​កាច់ចង្កូត​បាន  ក៏ត្រូវ​ទៅ​មុខ ត្រង់  ដោយ​បាន​បុក​ទៅលើ​ជញ្ជាំង​បេតុង​យ៉ាង​ពេញទំហឹង  ព្រមទាំង​បាន​រួញ​ក្បាល​ម៉ូតូ​
​ទាំងស្រុង ។ ដោយឡែក​អ្នកបើកបរ  និង​ព្រះសង្ឃ​ដែល​កំពុង​គង់​នៅ​លើ​ម៉ូតូ​នោះ  បាន​ហោះ​ផ្លោង​បោក​ព្រះ​កេស​ទៅ​នឹង​ថ្នល់​ផង  និង​ទៅលើ​ជញ្ជាំង​បេតុង​នោះ​ផង  បណ្តាល អោយ​រង​របួស​ពេញ​ផ្លូវ ។

​អ្នកបើកបរ​ម៉ូតូ​កង់​៣  ដែល​មានឈ្មោះ ផាន់ អ៊ុន​ម៉ា  ភេទ​ប្រុស  អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​៨  ឃុំ​ណង​បួរ​សាលា  ស្រុក​មឿង  ខេត្ត​នគររាជ​សីមា  ក៏​បាន​រងរបួស  យ៉ាងដំណំ​ដែរ ។​
​ម្ចាស់​ម៉ូតូ​បាន​សារភាព​ថា  មិនដឹង​យ៉ាងម៉េច​បានជា​ម៉ូតូ​គាំងម៉ាស៊ីន​លែង​ស្តាប់ ទើប​លេង​ស្តាប់​បញ្ជា​ម្ចាស់​។​

​បច្ចុប្បន្ន​ទាំង​អ្នកបើកបរ  ក៏ដូចជា​ព្រះសង្ឃ​ខ្មែរ​ទាំងអស់ ក្រុម​តម្រួត​ថៃ​បាន​ចុះ​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​អស់ហើយ ៕

 

 

IMG-20170219-WA0034

IMG-20170219-WA0033

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!