0

ធ្លាយ​រឿង​កុងត្រូលជជុះ​ដុះ​ស្លែ​នៅតាម​ផ្លូវ​ជាតិ​លេខ​៣ សង្ស័យ​ជា​របស់​ប៉ូលិស​ខេត្ត​ព្រះសីហនុ​

ធ្លាយ​រឿង​កុងត្រូលជជុះ​ដុះ​ស្លែ​នៅតាម​ផ្លូវ​ជាតិ​លេខ​៣ សង្ស័យ​ជា​របស់​ប៉ូលិស​ខេត្ត​ព្រះសីហនុ​

សេចក្តីរាយការណ៍​ពី​ក្រុមអាជីវករ​រកស៊ី​ដឹក​ទំនឹញ​ឆ្លងកាត់​តំបន់​នោះ សំដែង​ការមិនសប្បាយចិត្ត​ដោយ សារ​តែ​ក្រុមប៉ូលិស​ទាំងនេះ​បាន​ចេញ​ស្ទាក់​ចាប់​រថយន្ត​របស់​ពួកគាត់​ទាំង​ យប់​ទាំង​ថ្ងៃ ក្រោម​លេស​ថា ត្រូតពិនិត្យ​ហើយ​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ឆៅៗ តាមតែ​អំពើ​ចិត្ត ដោយ​គ្មាន​ខ្លាចរអារ​បន្តិច សោះឡើយ ។ ហើយ​កុងត្រូលជជុះ​ដុះ​ស្លែ​មួយ កន្លែង សង្ស័យ​ជា​របស់​ប៉ូលិស​ខេត្ត​ព្រះសីហនុ បានដាក់​ប៉ុស្តិ៍​ប្រចាំការ​24​ម៉ោង​លើ ២៤​ម៉ោង នៅ​ចំណុច​ស្ពាន​ទី​1​ផ្លូវជាតិ​លេខ 3 ស្ថិតនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​យោងតាម​សេចក្តីរាយការណ៍​បានឱ្យដឹង​ថា​ក្រុម​ប៉ូលិស​ចំនួន 4​នាក់​ដែល​ដាក់​កុងត្រូលជជុះ​ខាងលើនេះ គឺ 2​នាក់ ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​កូនក្មួយ​របស់​អតីត​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​។ ដោយឡែក ប៉ូលិស​ទាំង​ពីរ​នាក់​នេះ ត្រូវបាន​គេ​ស្គាល់​ទី​1​ឈ្មោះ អ៊ី​ន សំអុល ពាក់​ស័ក្តិ​3​មាន​តួនាទី​ជា​អនុប្រធាន ការិយាល័យ ។ ទី 2 ឈ្មោះ ទេព ចំរើន ជា​អនុប្រធាន​ផ្នែក និង​2​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​។ ក្នុងចំណោម ប៉ូលិស​ទាំង​បួន​នាក់​នេះ ឈ្មោះ ទេព ចំរើន​ទោះបីជា​មាន​ឋានៈ​តូចតាច​មែន ប៉ុន្តែ​គេ​ជា អ្នក ពូកែ ខាង​ដេញ​ស្ទាក់​ចាប់​រថយន្ត​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​នៅ​តាម​ផ្លូវជាតិ​លេខ 4 និង​ផ្លូវជាតិ​លេខ​3​ក្នុង​ភូមិសាស្ត្រ​តំបន់​ផ្សារ​វាលរេញ ។​

​កាលពី​ថ្ងៃ​ទី​12 ខែមិថុនា ឆ្នាំ​2014 កន្លងមកនេះ ក្រុម​កុងត្រូលជជុះ​ដុះ​ស្លែ​ទាំងនោះ បាន​ស្ទាក់ចាប់ រថយន្ត​កូរ៉េ មួយគ្រឿង ដែល​ដឹក​ម៉ូតូ​ប្រមាណ 10​គ្រឿង នៅលើ​ផ្លូវជាតិ​លេខ 4 ត្រង់​ចំណុច​ជញ្ជីង​អេ​ស្សិត ដោយ​ចាប់​អូស រថយន្ត​យក​មក​ស្នងការ​ប៉ូលិស​ខេត្ត​ដោយ​ចោទថា រថយន្ត​នេះ​បាន ដឹក​ម៉​ត៉ូ​គេចពន្ធ លុះ​មកដល់​ស្នងការ បន្ទាប់ពី​ធ្វើ ការពិនិត្យ​មើល​ម៉ូតូ​ទាំងនេះ ឃើញថា មាន​ពន្ធ​នាំចូល​ស្រប ច្បាប់​ត្រឹមត្រូវ ក៏​មាន​ការ​ប្រកែក​គ្នា​បន្តិច​បន្តូច​រវាង​ម្ចាស់ ម៉ូតូ​និង​ប៉ូលិស​ឈ្មោះ ទេព ចំរើន ស្រាប់តែ​ពេលនោះ​ឈ្មោះ ទេព ចំរើន បាន​ខឹងច្រឡោត​ហើយ​ហក់​ទៅ​វាយ​ម្ចាស់​ម៉ូតូ បណ្តាលឱ្យ​រងរបួស​ស្រាល​។

​ក្រុម​ប្រជាពលរដ្ឋ និង​អាជីវករ សូម​សំណូមពរ​ដល់​លោក ស៊ា​ង កុសល ស្នងការ​នគរបាល ខេត្ត​ព្រះ​សី​ហុន ក៏ដូចជា លោក ឈិត សុខុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ចាត់​វិធានការ​លុបបំបាត់​ក្រុម​កុងត្រូលជជុះ​ខាងលើ​នេះ​ផង ៕

 

netsavoeun_chhitsokhon

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment