0

​កម្លាំង​នគរបាល ខណ្ឌ​ឫស្សីកែវ ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​និង ថ្នាំញៀន​ចំនួន​0៤​កញ្ចាប់

​កម្លាំង​នគរបាល ខណ្ឌ​ឫស្សីកែវ ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​និង ថ្នាំញៀន​ចំនួន​0៤​កញ្ចាប់

​រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន នគរបាល ខណ្ឌ​ឫស្សីកែវ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ជាក់ស្តែង​នូវ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ខុសច្បាប់​ឃាត់ខ្លួន​បុរស​ម្នាក់​និង ថ្នាំញៀន​ចំនួន​0៤​កញ្ចាប់ កាល​វេលា​ម៉ោង​១៧​និង​២០​នាទី -​នៅ​ថ្ងៃ​ទី​១៨ ខែ កុម្ភៈ ២០១៧
​នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៥ មុខ​រោងចក្រ​ម៉ូរៀ ក្រុមទី​៤ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឫស្សីកែវ​។​

​បុរស​សង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ សោ សុខ​ចំរើន អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​ជួញដូរ​) មាន​ទីលំនៅ ក្រុម​៤ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ។ វត្ថុតាង​ដកហូត​មាន​ថ្នាំញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​0៤​កញ្ចាប់​។​

​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​កំពុង​រៀបចំ​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

 

IMG-20170219-WA0000

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!