0

​អ្នក​ព័ត៌មាន​ត្រូវ មន្ត្រី​ពន្ធនាគា​រហាម​មិន​អោយ​ថត​ផ្សាយ​រឿង​ទណ្ឌិត ស្លាប់​នៅក្នុង​ពន្ធនាគារ​

​អ្នក​ព័ត៌មាន​ត្រូវ មន្ត្រី​ពន្ធនាគា​រហាម​មិន​អោយ​ថត​ផ្សាយ​រឿង​ទណ្ឌិត ស្លាប់​នៅក្នុង​ពន្ធនាគារ​

ខេត្ត​បាត់ដំបង ៖ ក្រុម​អ្នក​ពត៌មាន ត្រូវ​មន្ត្រី​ពន្ធនាគារ ហាម​មិនអោយ​ថត​ផ្សាយ​រឿង​ទណ្ឌិត​​ស្លាប់​នៅក្នុង​ពន្ធនាគារ ប្រហែល មាន​អាថ៌កំបាំង​។​

​ហេតុការណ៍​អ្នកទោស​ស្លាប់​នា​សៀ​ល​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ដែល​ស្ថិតក្នុង​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ  ក្រុង​-​ខេត្ត​បាត់ដំបង​។ ភ្លាមៗ​នោះ​ក្រុម​អ្នកយក​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចុះ​ទៅ​ដល់​ទីកន្លែង​ដើម្បី​យក​ព័ត៌មាន​ចេញផ្សាយ តែ​ត្រូវបាន​មន្ត្រី​យាម​មាត់​ច្រក​ទ្វារ​ប្រាប់ថា​លោក​ប្រធាន​មិនអោយ​ធ្វើ​ការថត​ផ្សាយ​។

​ប្រភព​ខ្លះ​ថា អ្នកទោស​ដែល​ស្លាប់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ហើយ​មាន​ទោស​២​ឆ្នាំ តែ​ការស្លាប់​គេ​និយាយ​ត​គ្នា​មក​ពី​គាំងបេះដូង ។​

​ជុំវិញ​ករណី​មាន​អ្នកទោស​ម្នាក់​ស្លាប់​នៅក្នុង​ពន្ធនាគារ​ខាងលើនេះ ត្រូវបាន​ប្រភព​ជាច្រើន​ដាក់​ការសង្ស័យថា ៖ ជា​ករណី​ធ្វើ​ទារុណកម្ម ឬ​ជា​ការ​មិន​យកចិត្តទុកដាក់​មើលថែ នៅពេល​ដែល​អ្នកទោស​កើត​មាន​ជម្ងឺ​ផ្សេងៗ​។

​ក្រោយពេល​កើតហេតុ គេ​ឃើញ​មានការ​លួចលាក់ រវាង​មន្ត្រី​ជំនាញ​និង​រថយន្ត​ពេទ្យ​ចូលទៅ​ដឹក​រំដោះ​សព​ចាក​ចេញពី​ពន្ធនាគារ ដើម្បី​ជា​ការបិទបាំង​ពី​ភ្នែក​មហាជន​៕

 

IMG-20170218-WA0014 IMG-20170218-WA0015

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!