0

​រថយន្ត​បែន​ដឹក​ដី​បុក​រថយន្ត​សាំ​យ៉ុង របួសធ្ងន់​៨​នាក់ និង​ស្រាល​ជាច្រើន​នាក់ នៅ​ក្រុង​តាខ្មៅ​

​រថយន្ត​បែន​ដឹក​ដី​បុក​រថយន្ត​សាំ​យ៉ុង របួសធ្ងន់​៨​នាក់ និង​ស្រាល​ជាច្រើន​នាក់ នៅ​ក្រុង​តាខ្មៅ​

​ខេត្ត​កណ្ដាល​៖ រថយន្ត​បែន​ដឹក​ដី​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ជ្រុល​បុក​រថយន្ត​សាំ​យ៉ុង បណ្តាលឲ្យ​របួសធ្ងន់​៨​នាក់ និង​ស្រាល​ជាច្រើន​នាក់ នៅ​ម៉ោង​ប្រមាណ ៣​រសៀល ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ មុខ​អនុវិទ្យាល័យ ហ៊ុន សែន ខ្ពប​វែង ស្ថិតក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ។​

​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បានឲ្យ​ដឹង​ជា​បឋម​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាលឲ្យ​រងរបួស​ធ្ងន់​៨​នាក់ មាន​ស្រី​៧​នាក់​។

​នគរបាល​ចរាចណ៍​បាន​ឲ្យដឹងថា គ្រោះថ្នាក់​នេះ បណ្តាលមកពី​រថយន្ត​បែន​ដឹក​ដី បាន​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន ហើយ​បុក​រថយន្ត សាំ​យ៉ុង​១២​កៅអី​តែ​ម្តង​។ តែ​ក្រោយ​កើតហេតុ អ្នកបើក​រថយន្ត​បែន​ដឹក​ដី ត្រូវបាន​កម្លាំង​នគរបាលរ ចាប់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ ខណ​:​អ្នករងគ្រោះ​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​រថយន្ត​បែន​ដឹក​ដី​បង្ក​ម៉ាក ហ្វុយ​សូ ពណ៌​ក្រហម​លាយ​ទឹកប្រាក់​​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2102 បើកបរ​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​បុក​រថយន្ត ម៉ាក​សាំង​យ៉ុង​ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL-5485 បណ្ដាលឲ្យ​រងគ្រោះ​ជាច្រើន​នាក់ ហេ​ី​យ​តៃកុង​ឡាន​គៀប​ជាប់​នៅ​ក្នុង​រថយន្ដ​។​ ​បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​បាន​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ រងចាំ​ធ្វើ​ការដោះស្រាយ​ជា​ក្រោយ​៕

 

IMG-20170218-WA0053 IMG-20170218-WA0052

 

 

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!