0

​ឯកឧត្តម សួន បវរ សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការ​នី ក្នុង​រោងចក្រ ក្រុមហ៊ុន​អេស ភី ប្រាឌ័​រ​(​ស៊ីសុផុន​) និង​ក្រុមហ៊ុន ធី​.​ខេ ហ្កា​មេន​ស៊ីសុផុន​ចំកាត់

​ឯកឧត្តម សួន បវរ សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការ​នី ក្នុង​រោងចក្រ ក្រុមហ៊ុន​អេស ភី ប្រាឌ័​រ​(​ស៊ីសុផុន​) និង​ក្រុមហ៊ុន ធី​.​ខេ ហ្កា​មេន​ស៊ីសុផុន​ចំកាត់

ខេត្ត​បន្ទាយមានជ័យ​៖ ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​កុម្ភ​: ឆ្នាំ​២០១៧ សួន​បវរ​អភិបាល​ខេត្ត​បន្ទាយ​ម​សន​ជ័យ ឯកឧត្តម អ៊ុង អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ ថៅកែ​រោងចក្រ​និង​ប្រតិភូ​ថៃ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​បាន​ចូលរួម​ចុះ​ពិនិត្យ​មើល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​សិរីសោភ័ណ របស់​ខេត្ត​បន្ទាយមានជ័យ និង​សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការ​នី ក្នុង​រោងចក្រ ក្រុមហ៊ុន​អេស​.​ភី​ប្រាឌ័​រ​(​ស៊ីសុផុន​) និង​ក្រុមហ៊ុន ធី​.​ខេ ហ្កា​មេន​ស៊ីសុផុន​ចំកាត់ ស្ថិតនៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។

​ក្រុមហ៊ុន​ទាំង​២​ខាងលើ​នេះ​មាន​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ ដែលមាន​មាន​កម្មករ កម្ម​ការ​នី កំពុង​បំពេញ​ការងារ​ប្រមាណ​ជាង ១.៣០០​នាក់ ដែល​កម្មករ កម្ម​ការ​នី​ភាគច្រើន​មក​ពី​តាម​បណ្តា ក្រុង ស្រុក នានា​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​។​លោក​ប្រធាន​ក្រុមហ៊ុន​រោងចក្រ​ក្រុមហ៊ុន​អេស​.​ភី​ប្រាឌ័​រ​(​ស៊ីសុផុន​) និង​ក្រុមហ៊ុន ធី​.​ខេ ហ្កា​មេន​ស៊ីសុផុន​ចំកាត់ បាន​និយាយ​ប្រាប់​លោក​អភិបាល​ខេត្ត​ថា​រោងចក្រ​របស់​លោក​ទើបតែ​បង្កើត​បានយៈ​ពេល​២​ឆ្នាំ​ទេ​ឆ្នាំ​ទី​១​កម្មករ កម្ម​ការ​នី​ចូល​ធ្វើការ​ក្នុង​រោងចក្រ​មាន​តែ​ចំនួន​៣០០​នាក់​តែ​ប៉ុណ្ណោះ​ដោយសារ​តែ​រោងចក្រ​មាន​លក្ខ័ណ​ការងារ​ល្អ ប្រាក់ខែ​របស់​កម្មករ កម្មាការនី​អាចទទួលយក​បាន ធ្វើការ​ក្នុង​រយៈពេល​៨​ម៉ោង​ក្នុង​១​ថ្ងៃ​ហើយ​ក៏​មាន​ធ្វើ​អូរ​បន្ថែម មាន​ពេល​ឈប់សំរាក​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ ក្នុង​រោង ចក្រ​មាន​ផា​សុខភាព​ល្អ មាន​ខ្យល់​ពេញ​ចូល​ធ្វើ​ឲ្យ​កម្មករ កម្ម​ការ​នី​គ្មាន​រង​ការ​ដួស​សន្លប់​នោះ​ឡើយ ។ ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ កម្ម​ការ​នី​នាំគ្នា​ដាក់​ពាក្យ​ចូល​ធ្វើការ​ក្នុង​រោងចក្រ​នេះ​យ៉ាង​គគ្រឹកគគ្រេង ធ្វើ​ឲ្យ​រោងចក្រ​នេះ​កម្មក​រក​ម្មារ​នី​កើនឡើង​រហូត​ដល់​ជិត​២.០០០​នាក់ ហើយ​រហូត​មក​ដល់​សព្វថ្ងៃនេះ ។​

​ប្រធាន​រោងចក្រ​បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន​របស់​លោក​ក៏​មាន​ដាក់ទុន​ធ្វើ​រោងចក្រ​នៅ​ប្រទេស​វៀតណាម​ដែរ​កន្លងមកនេះ ដោយសារតែ​ប្រទេស​វៀតណាម​ការងា​តឹងតែង ប្រាក់​ឈ្មួលក​ម្មករ​ថ្លៃ​ជាង​ប្រទេស​កម្ពុជា ធ្វើឲ្យ​លោក​យក​រោងចក្រ​នោះ​មក​ដាក់​នៅ​នោះ​ក្រុង​សិរីសោភ័ណ​នេះ​បន្ត​ទៀត ។

​ថៅកែ​រោងចក្រ​បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន​របស់​លោក​និង​ធ្វើ​រោងចក្រ​ឲ្យបាន​គ្រប់​ចំនួន​៣៥​រោងចក្រ​ហើយ​ក្នុង​១​រោងចក្រ​អាច​ដាក់​កម្មករ កម្មាការនី បាន​ចំនួន​១៥០០​នាក់​ទៅ​អនាគត រោងចក្រ​ក្នុង​ក្រុង​សិរីសោភ័ណ​នេះ អាច​ទាក់​ទា​យកម្មករ កម្ម​ការ​នី​បាន​រាប់សែន​នាក់​ចូល​មក​ធ្វើការ ។ ក្នុងនោះ​ក​ម្មការ​នី​ម្នាក់​ឈ្មោះ ហ៊​ន​លា​ភី រស់នៅ​ក្នុង​ភូមិ​ខ្លា​កូន​ចាស់ ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា​ខ្លួន​ពេញចិត្ត​ក្នុងការ​ធ្វើ​ជា​កម្ម​ការ​នី​ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​អេស​.​ភី​ប្រាឌ័​រ​(​ស៊ីសុផុន​) និង​ក្រុមហ៊ុន ធី​.​ខេ ហ្កា​មេន​ស៊ីសុផុន​ចំកាត់​នេះ​ណាស់ ព្រោះ​ធ្វើការ​មាន​ម៉ោង​កំណត់​ក្នុង​១​ថ្ងៃ ធ្វើការ​៨​ម៉ោង មាន​ម៉ោង​ឈប់សំរាក ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ក៏​ឈប់​សំ ប្រាក់ខែ​អាច​ទទួលយកបាន ពិសេស​ទៅទៀត​នោះ​នៅ​ជួបជុំ​គ្រួសារ ។​

​កម្ម​ការ​នី​ឈ្មោះ ហ៊​ន លាភា បាន​បញ្ជាក់ទៀតថា ពលករ​ខ្មែរ​ដែល​ទៅ​ស៊ីឈ្នួល​នៅ​ស្រុកថៃ​ប្រាក់ខែ​ប្រហាក់ប្រហែល​និង​កម្មករ​រោងចក្រ​នេះដែរ តែ​នៅ​ប្រទេស​ថៃ​ប្រឈម​និង​បញ្ហា​ច្រើន​ដែល​ត្រូវ​ជួបប្រទះ និង​បញ្ហា​ហូ​ច​ចុក​ជាដើម និយាយ​រួម គឺ​គ្មាន​សិទ្ធិសេរីភាព​ក្នុង​ការរស់នៅ​ក្នុង​ប្រទេស​គេ​នោះឡើយ ដូច្នេះ​បើ​យើង​ធ្វើការ​ក្នុង​រោងចក្រ​នេះ ប្រាក់ខែ​ក៏​ច្រើន​មាន​សិទ្ធ​សេរីភាព​ពេល​លេញ ក្នុង​ការរស់នៅ​ជាមួយ​ក្រុម​គ្រួសារ​ទៀតផង​៕

 

IMG-20170218-WA0031 IMG-20170218-WA0030 IMG-20170218-WA0027 IMG-20170218-WA0025

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!