ខេត្តពោធិ៍សាត់៖ អង្គការ សហការការពារសម្បត្តិធនធានធម្មជាតិ ទាំងមេ និងកូនចៅ៧នាក់ ត្រូវពលរដ្ឋ ២នាក់ ប្តឹងពីបទជំរឹតទាប្រាក់ឲ្យកម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួន កាលម៉ោង៨និង៤០នាេទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា បុរស២នាក់ដែលជាអ្នកប្តឹង មានមុខរបរកាប់អុសលក់ ឈ្មោះ អ៊ុំ សារុន អាយុ៥៧ឆ្នាំ និងឈ្មោះប៉ិត បឿ អាយុ៤៨ឆ្នាំ មានលំនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកប្តឹងអំពីអង្គការសហការការពារសម្បត្តិធនធានធម្មជាតចំនួន៧នាក់ពីបទជំរឹតទាប្រាក់។
ក្រោយទទួលបណ្តឹងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ ជាអង្គការ សហការការពារសម្បត្តិធនធានធម្មជាត មានស្នាក់ការនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានឈ្មោះដូចខាក្រោម៖
១-កែវ សារុន ភេទប្រុស អាយុ៧៨ឆ្នាំ ជាតិខ្មែរ(ជាប្រធាន) រស់នៅភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
២-សុខ វឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៣-ជា សាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
៤-សាក់ ថូ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
៥-ឡាយ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
៦-សុខ សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
៧-សំ សារ៉ាត់ ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ កម្លាំងនគរបាលស្រុកក្រគរ កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី៕