ខេត្តកណ្តាល៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនបុរស២នាក់និងដកហូតថ្នាំញៀន(ម៉ាទឹកកក) ០៦កញ្ចប់តូចនិងឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន កាលវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី ១៦.០២.២០១៧ នៅចំណុច ភូមិ ត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
បុរសសង្ស័យ០២នាក់ ដែលឃាត់ខ្លួនមាន ១-ឈ្មោះ បាវ ប៊ុនធឿន អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ថ្នាំញៀន ទីលំនៅ បច្ចុប្បន្ន ភូមិ ត្រើយត្រឹង្ស ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
២-ឈ្មោះ ខ្លឹង ឌី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀនទីលំនៅបច្ចុប្បន្ន ភូមិ ត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន ៖
១-ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក)០៦កញ្ចប់តូចនិងឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន ។
២-ទូរសព្ទ័០២គ្រឿង ម៉ាកណូគា (អ៊ិនចុចពិល) ។
កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ក្រោយទទួលព័ត៌មានករណីជួញដូរចែកចាយថ្នាំញៀន បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ ខ្លឹង ឌី បានរកឃើញគ្រឿងញៀន (ម៉ាទឹកកក)០៤ កញ្ចប់តូច រួចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអំបិល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ខ្លឹង ឌី បានសារភាពថា ឈ្មោះ បាវ ប៊ុនធឿន បានឲ្យគ្រឿងញៀន(ម៉ាទឹកកក)០៤ កញ្ចប់តូច ទៅខ្លួន ដើម្បីទុកលក់បន្ត ។
បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកស្អាង បានបន្តទៅឃាត់ខ្លួន ឈ្មោះ បាវ ប៊ុនធឿន ភេទ ប្រុស នៅខាងក្រោយផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង រួចធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀន០២ កញ្ចប់តូច នៅលើគ្រែរបស់ជនសង្ស័យ ។
ជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕