0

សង្កាត់រដ្ឋបាល​ព្រៃឈើ​បាភ្នំ​សហការ​កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​ស្ត្រី​ជនជាតិ​វៀតណាម​ជួញដូរ​សត្វព្រៃ​

សង្កាត់រដ្ឋបាល​ព្រៃឈើ​បាភ្នំ​សហការ​កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​ស្ត្រី​ជនជាតិ​វៀតណាម​ជួញដូរ​សត្វព្រៃ​

​ខេត្ត​ព្រៃវែង ៖ មន្ត្រី​ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាភ្នំ សហការ​ជាមួយ​ក្រុម​អន្តគ​មន៍​បង្ក្រាប​សត្វព្រៃ​ចល័ត និង​កម្លាំង​កងរាជអាវុធហត្ថ នា​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បាន​ចាប់​ឃាត់​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA 110cc ពាក់​ស្លាក​លេខ 66-H6 7609 ពណ៌​ខ្មៅ ដឹកជញ្ជូន សត្វ​លលកទ្រាំង​រស់ ៣៣​ក្បាល លលក​បាយ​រស់ ៩៧​ក្បាល និង​ពស់សាំងសឿ​រស់ ០១​ក្បាល (​ទម្ងន់ ១​គីឡូក្រាម​២០) នៅ​ចំណុច​ភូមិ​ជី​ពាយ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ។​

​មាន​ម្ចាស់​ឈ្មោះ ង្វៀង យ៉ាំង​យុង ជនជាតិ​វៀតណាម​។ បច្ចុប្បន្ន​ម៉ូតូ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាភ្នំ សត្វ​រស់​យកទៅ​រក្សាទុក​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕

 

IMG-20170215-WA0043 IMG-20170215-WA0046 IMG-20170215-WA0045

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!