ប្រទេសថៃ ៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថៃបានអោយដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានករណីឃាតកម្មយ៉ាងសាហាវ ជាទីបំផុត កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹក ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧
ត្រង់ចំណុចក្បែរស្ថានីយ៍តម្រួតការពារព្រំដែនលេខ ១១៥ ក្នុងស្រុក ពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង ដោយ មានការភ្ញាក់ផ្អើលលើ ស្ត្រីរងគ្រោះចំនួន២នាក់ ជាជនជាតិខ្មែរ បានស្លាប់យ៉ាងវេទនា ជាទីបំផុតនៅក្នុងថ្លុកឈាម ក្រោមផ្លែកាំបិតដ៏មុតស្រួច របស់ឃាតកម្នាក់ដែលជាជនជាតិខ្មែរដូចគ្នា សម្លាប់រួចរ ត់គេចខ្លួនមួយសន្ទុះ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ និងបន្ទាប់ពីមានការភ្ញាក់ផ្អើលនេះរួចមក ជនសង្ស័យដែលជាមនុស្សប្រុស និងជាជនជាតិខ្មែរ បានរត់គេចខ្លួនចូលក្នុងព្រៃតាមខ្សែបន្ទាត់ព្រំដែនបាត់ស្រមោល ។
ភ្លាមៗនោះដែរ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមតម្រួតការពារព្រំដែន បានចេញប្រតិបត្តិការ ដើម្បីតាមប្រមាញទៅលើជនសង្ស័យ ក្នុងភូមិសាស្ត្រខាងលើ រហូតចាប់ខ្លួន បាន ព្រមទាំងបានប្រគល់ទៅអោយកំលាំងជំនាញស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ក្នុងការនាំខ្លួនយកទៅសាកសួរអំពីដំណើររឿង និងមូលហេតុដែលឈានដល់ការចាក់សំលាប់គ្នាបែបនេះ ។
ស្ត្រីរងគ្រោះទី១ឈ្មោះហ៊ូស្រីម៉ៅ អាយុ២១ឆ្នាំនិងទី២ឈ្មោះលឹមប៊ុនលី អាយុ៣៦ឆ្នាំ ទាំង២នាក់មានស្រុកកំណើតភូមិដូនកែវ ខេត្តតាកែវ ។ ចំណែកបុរសសង្ស័យមានឈ្មោះឆានធឿនអាយុ៣៤ឆ្នាំ ។ ហើយបច្ចុប្បន្ន បុរសសង្ស័យសមត្ថកិច្ចថៃកំពុងសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕